រដ្ឋសភាពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមនាប៉ុន្មានខែដើមឆ្នាំ២០១៥

(VOVworld)-នាថ្ងៃទី៨មិថុនានៅទីក្រុងហាណូយ សមាជិក​សមាជិការចូលរួម កិច្ច
ប្រជុំលើកទី៩ រដ្ឋសភាវៀតណាមនិតិកាលទី១៣ បានពិភាគ្សាទៅលើការ វាយ
តម្លៃលទ្ធផលអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ២០១៤ ស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋនាប៉ុន្មានខែដើម
ឆ្នាំ២០១៥។

រដ្ឋសភាពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ច-សង្គមនាប៉ុន្មានខែដើមឆ្នាំ២០១៥ - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣

        មតិជាច្រើនសុទ្ធតែទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការងើបឡើងវិញ នៃខឿនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៤និងប៉ុន្មានខែដើមឆ្នាំ២០១៥។ សកម្មភាពផលិត កម្មអាជីវកម្មក្នុងប្រទេសក៏មានការកែលំអគួរឲ្យកត់សម្គាល់ទាំងការផ្គត់ផ្គង់សរុប
និងតម្រូវការសរុប។

        ដើម្បីបំពេញល្អភារកិច្ច ទិសដៅសេដ្ឋកិច្ចសង្គមនាប៉ុន្មានខែចុងឆ្នាំ២០១៥
សមាជិក សមាជិការសភាបានស្នើរ ឲ្យមានដំណោះស្រាយរៀបចំរចនាសម្ព័ន្ធ​ខឿន
សេដ្ឋកិច្ច ដោយផ្សារភ្ជាប់ជាមួយការផ្លាស់ប្តូររូបសណ្ឋានកំណើន។ លោក Nguyen
Cao Son សមាជិកសភាមណ្ឌល Hoa Binh បានរួមមតិថា៖

        “រដ្ឋសភាគប្បីអនុវត្តព្រមៗគ្នារាល់ដំណោះស្រាយរៀបចំរចនាសម្ព័ន្ធខឿន
សេដ្ឋកិច្ចឡើងវិញ។ ស្នើររដ្ឋាភិបាលដាក់ជូនរដ្ឋសភា ចេញផ្សាយប័ណ្ឌរដ្ឋរដ្ឋា ភិបាលដំណាក់កាល២០១៦-២០២០ សំដៅបង្កើនប្រភពកម្លាំងសម្រាប់ការ វិនិ
យោគអភិវឌ្ឍន៍។ រដ្ឋាភិបាលគម្បីរៀបចំផែនការទុនថវិការមជ្ឈឹម ដំណាក់ កាល
២០១៦-២០២០ សំដៅជួយអង្គភាពអាជីវកម្មដែលមានគំរោងការវិនិយោគ ចូល
ក្នុងកសិកម្ម ជនបទ”។

        សមាជិក សមាជិការសភាក៏បានស្នើររដ្ឋសភា រដ្ឋាភិបាល បន្តកែលំអរ
បរិស្ថានវិនិយោគ ដោះស្រាយការលំបាកសម្រាប់ផលិតកម្ម អាជីវកម្មផងដែរ។
លោកស្រី Le Thi Cong សមាជិការសភាមណ្ឌល Ba Ria-Vung Tau បានឲ្យ ដឹងថា៖

        “គោលដៅចាំបាច់នៃគោលនយោបាយសេដ្ឋកិច្ចឆ្នាំ២០១៥និងបណ្តាឆ្នាំ បន្ត
បន្ទាប់គឺ លើកកំពស់គុណភាពកំណើន ផ្លាស់ប្តូររូបសណ្ឋានកំណើន ដោយ ឈរលើទិន្នផលនិងប្រសិទ្ធិភាព ។ ដោយហេតុនេះ ត្រូវពង្រីកប្រភពបញ្ញាវ័ន្ត និងលើកកំពស់គុណភាពនៃជួរកម្មាភិបាល​”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ