រដ្ឋសភាលីបង់បានអនុម័តលើផែនការបោះឆ្នោតសកលមុនកាលកំណត់
(VOVWORLD) - នៅថ្ងៃទី១៩ ខែតុលា រដ្ឋសភាលីបង់បានធ្វើការបោះឆ្នោតដើម្បីអនុម័តលើផែនការរៀបចំការបោះឆ្នោតសកលក្នុងប្រទេសនេះ នៅថ្ងៃទី២៧ខែមិនា ឆ្នាំ២០២២។
នាយករដ្ឋមន្ត្រីលីបង់ (រូបថត៖ AFP/TTXVN) |
នៅពេលដែលរដ្ឋសភាថ្មីត្រូវបានជ្រើសរើស គណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្រ្តី Najib Mikati នឹងដើរតួជារដ្ឋាភិបាល បណ្តោះអាសន្ន រហូតដល់ពេលដែលនាយករដ្ឋមន្រ្តីថ្មីឆ្លងផុតពីការបោះឆ្នោតទំនុកទុកចិត្ត និងត្រូវបានផ្ទេរភារកិច្ចបង្កើតរដ្ឋាភិបាលថ្មី។ ដោយមានការសម្រេចចិត្តនេះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីលោក Mikati មានរយៈពេលតែប៉ុន្មានខែប៉ុណ្ណោះ ដើម្បីស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) ដើម្បីជួយសង្គ្រោះប្រទេសលីបងើពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនាពេលបច្ចុប្បន្ន។
ប្រទេសលីបង់កំពុងប្រឈមមុខនឹងស្ថានភាពដែលធនាគារពិភពលោក (WB) បានពិពណ៌នាថាជាវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតនៅលើពិភពលោកចាប់តាំងពីឆ្នាំ ១៨៥០។ យោងតាមអង្គការសហប្រជាជាតិ ប្រជាជនលីបង់ប្រហែល៧៨% កំពុងរស់នៅក្រោមខ្សៃបន្ទាត់ភាពក្រីក្រ ហើយអតិផរណាកាន់តែកើនឡើង៕