រដ្ឋសភាលីប៊ីបដិសេធសមាសភាពគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី al-Thani
|
រដ្ឋសភាលីប៊ីបានបដិសេធសមាសភាពគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី al-Thani
(Image: VNA) |
(VOVworld) – រដ្ឋសភាលីប៊ីបានបដិសេធសមាសភាពគណៈរដ្ឋមន្ត្រីរបស់លោក
នាយករដ្ឋមន្ត្រី al-Thani។ រួមជាមួយសេចក្តីសម្រេចពោលខាងលើ រដ្ឋសភារបស់
លីប៊ី ទទួលស្គាល់ដោយសហគមន៍អន្តរជាតិបានស្នើរឲ្យលោក al-Thani នាំចេញ
សមាសភាពគណៈរដ្ឋមន្ត្រីថ្មីមួយក្នុងរយៈពេល ៣ ថ្ងៃខាងមុខ។ សមាជិកសភាលីប៊ី
លោក Saleh Fhaima បានឲ្យដឹងថា៖ ក្នុងករណី សមាសភាពគណៈរដ្ឋមន្ត្រីថ្មីនៅមិន ត្រូវបានអនុម័តនៅឡើយ រដ្ឋសភាលីប៊ីនឹងតែងតាំងនាយករដ្ឋមន្ត្រីផ្សេងទៀត៕