រដ្ឋសភា​លីប៊ី​ពន្យា​រពេល​កិច្ច​ប្រជុំ​ស្តី​ពី​ដំណើរ​ការ​នយោបាយ​

(VOVWORLD) - អង្គប្រជុំនៅថ្ងៃទី២៧ ខែធ្នូ បានបរាជ័យ ចំពោះការជជែកដេញដោលគ្នាយ៉ាងខ្លាំង បន្ទាប់ពីសំណើរផ្សេងៗគ្នាជាច្រើន ត្រូវបាននាំចេញដើម្បីពន្យារពេលកាលបោះឆ្នោត ក៏ដូចជាពិចារណាលើការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃរដ្ឋាភិបាលបង្រួបបង្រួមជាតិលីប៊ី(GNU) និងពិចារណាលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
រដ្ឋសភា​លីប៊ី​ពន្យា​រពេល​កិច្ច​ប្រជុំ​ស្តី​ពី​ដំណើរ​ការ​នយោបាយ​ - ảnh 1ទិដ្ឋភាពទូទៅនៃសម័យប្រជុំរដ្ឋសភាលីប៊ី ថ្ងៃទី៩ ខែមិនាឆ្នាំ២០២១។ (រូបថត៖ AFP/TTXVN)

អង្គប្រជុំរបស់រដ្ឋសភាលីប៊ីដែលបានប្រព្រឹត្តិទៅនៅថ្ងៃទី ២៧-២៨ ខែធ្នូ នៅទីក្រុង Tobruk គឺជាកិច្ចខិតខំប្រឹងប្រែងដើមដំបូងរបស់មជ្ឈដ្ឋានអ្នកដឹកនាំនយោបាយលីប៊ី សំដៅពង្រាងដំណើរការនយោបាយថ្មីមួយ សម្រាប់ដំណាក់កាលខាងមុខ បន្ទាប់ពីការបោះឆ្នោតត្រូវបានពន្យារពេល ដោយសារបក្សពួកនយោបាយនៅក្នុងប្រទេសអាហ្វ្រិកខាងជើងនេះ មានការខ្វែងគំនិតគ្នាយ៉ាងជ្រាលជ្រៅចំពោះមូលដ្ឋានរដ្ឋធម្មនុញសម្រាប់រៀបចំការបោះឆ្នោត ក៏ដូចជាច្បាប់បោះឆ្នោតផងដែរ។

ទោះជាយ៉ាងណាក៏ដោយ អង្គប្រជុំនៅថ្ងៃទី២៧ ខែធ្នូ បានបរាជ័យ ចំពោះការជជែកដេញដោលគ្នាយ៉ាងខ្លាំង បន្ទាប់ពីសំណើរផ្សេងៗគ្នាជាច្រើន ត្រូវបាននាំចេញដើម្បីពន្យារពេលកាលបោះឆ្នោត ក៏ដូចជាពិចារណាលើការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃរដ្ឋាភិបាលបង្រួបបង្រួមជាតិលីប៊ី(GNU) និងពិចារណាលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។ អង្គប្រជុំនៅថ្ងៃទី ២៨ ខែធ្នូ ដំបូងឡើយ គ្រោងនឹងមានការបោះឆ្នោតលើសំណើខាងលើនេះប៉ុន្តែត្រូវបានពន្យារពេលឡើងវិញ។ អ្នកនាំពាក្យរដ្ឋសភាលីប៊ីមិនបាននិយាយពីហេតុផលណាមួយ នៃការពន្យារពេលសម័យប្រជុំនេះទេ។

ទាក់ទងនឹងដំណើរការបោះឆ្នោត បេក្ខភាពប្រធានាធិបតីរបស់នាយករដ្ឋមន្ត្រី GNU លោក Abdulhamid al-Dbeibah គឺជាមូលហេតុចម្បងមួយនៃការខ្វែងគំនិតគ្នា ក្នុងដំណើរការរៀបចំផែនការបោះឆ្នោតនេះ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ