រដ្ឋសភាលីប៊ីអនុម័តលើគំរោងកិច្ចព្រមព្រៀងបែងចែកសិទ្ធិអំណាច
|
រដ្ឋសភាលីប៊ីអនុម័តលើគំរោងកិច្ចព្រមព្រៀងបែងចែកសិទ្ធិអំណាច (Image VNA) |
(VOVworld) – នាថ្ងៃទី ២៤ មិថុនា រដ្ឋសភារបស់លីប៊ី (HoR) ដែលសហគមន៍ អន្តរជាតិទទួលស្គាល់បានអនុម័តលើគំរោងកិច្ចព្រមព្រៀងលើកទី ៤ ស្តីពីការបែងចែកសិទ្ធិអំណាចដែល អ.ស.ប. បានរៀបចំ ហើយឯកភាពបន្តដំណើការចរ ចារសំដៅបញ្ចប់ជំលោះរវាងបណ្ដាកំលាំងគាំទ្ររដ្ឋាភិបាលចំនួន ២ នៅ
ប្រទេសនេះ។ សមាជិកសភា លោក Tarek al-Djourouchi បានឲ្យដឹងថា៖ ក្រុមប្រឹក្សាររដ្ឋកំពូលនឹងត្រូវបានបង្កើតឡើងដែលមានសមាជិករបស់ HoR
ក៏ដូចជា សមាជិករបស់មហាសន្និបាតប្រជាជនទូទាំងប្រទេសលីប៊ី (GNC - ស្ថាប័ននិតិបញ្ញត្តិចាស់របស់លីប៊ី)។ ប៉ុន្តែ ពង្រាងកិច្ចព្រមព្រៀងពោលខាងលើ
ត្រូវបាន HoR អនុម័តដោយលក្ខណៈធ្វើវិសោធនកម្មទាក់ទិនដល់អាសនៈក្នុង ក្រុមប្រឹក្សារដ្ឋកំពូលសំរាប់ GNC សិទ្ធិអំណាច ឈ្មោះនិងទីកន្លែងទីស្តីការនៃ
ស្ថាប័ននេះ៕