រដ្ឋសភាវៀតណាមចាប់ផ្ដើមសប្ដាហ៍ធ្វើការទី២

(VOVWORLD) - រដ្ឋសភាបន្តពិភាក្សានៅសាលប្រជុំអំពីរបាយការណ៍ការងារក្នុងអាណត្តិ២០១៦-២០២១របស់ប្រធានរដ្ឋ រដ្ឋាភិបាល និងការងារសុក្រិតមុខតំណែងនានាផងដែរ។

នាថ្ងៃទី២៩ មីនា នៅទីក្រុងហាណូយ សម័យប្រជុំលើកទី១១ រដ្ឋសភាវៀតណាម នីតិកាលទី១៤បានចាប់ផ្ដើមសប្ដាហ៍ធ្វើការទី២ ដោយមានខ្លឹមសារសំខាន់ជាច្រើន។ រដ្ឋសភាបន្តពិភាក្សានៅសាលប្រជុំអំពីរបាយការណ៍ការងារក្នុងអាណត្តិ២០១៦-២០២១របស់ប្រធានរដ្ឋ រដ្ឋាភិបាល និងការងារសុក្រិតមុខតំណែងនានាផងដែរ។
តាមនោះ រដ្ឋសភានឹងសុក្រិតមុខតំណែងចំនួន២៥ រួមមាន៖ ប្រធានរដ្ឋសភា ប្រធានរដ្ឋ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល ជាដើម ហើយអនុម័តលើការតែងតាំងសមាជិករដ្ឋា ភិបាលនានា។ រដ្ឋសភានឹងអនុវត្តន៍ការលាឈប់ពីតំណែងរបស់ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បន្ទាប់មកគឺ ប្រធានរដ្ឋ លោក Nguyen Phu Trong និងនាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ព្រមទាំងបោះឆ្នោតជ្រើសតាំងកម្មា ភិបាលឲ្យចូលកាន់មុខតំណែងទាំងនេះដោយការបោះឆ្នោតសម្ងាត់។ ប្រធានរដ្ឋ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលនិងប្រធានរដ្ឋសភាថ្មី នឹងអញ្ជើញធ្វើសច្ចាប្រណិធានបន្ទាប់ ពីត្រូវបានបោះឆ្នោតជ្រើសតាំងដោយរដ្ឋសភា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ