រដ្ឋសភាវៀតណាមជួយឧបត្ថម្ភជាអង្ករជិត១បាន់តោនប្រជាជនកម្ពុជា
|
រដ្ឋសភាវៀតណាមជួយឧបត្ថម្ភជាអង្ករជិត១បាន់តោនប្រជាជនកម្ពុជា(internet) |
(VOV)_នាព្រឹកថ្ងៃទី ៦វិច្ឆិកា នៅរដ្ឋធានីភ្នំពេញ បានប្រព្រឹត្តទៅពិធីទទួល
អង្ករ ចំនួនជិតមួយពាន់តោន ជាអំណោយរបស់រដ្ឋសភាវៀតណាមដើម្បីជួយប្រជាជនកម្ពុជាជំនះពុះពារលើកផលវិបាកដោយទឹកជំនន់ នាពេលកន្លងទៅ។ ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាកម្ពុជា សម្ដេចហេងសំរិន បានអោយដឹងថា៖អំណោយនេះគឺជាសក្ខីភាពអោយចំណងសាមគ្គីភាពមិនអាចកាត់ថ្លៃបាន ដែលបក្សរដ្ឋនិងប្រជាជនវៀតណាមជានិច្ចកាលលៃទុកសំរាប់កម្ពុជា ក្នុងគ្រប់
កាលះទេសះ។ ប្រធានរដ្ឋសភាកម្ពុជាសម្ដេចហេងសំរិនបានថ្លែងថា៖
“ ចំនួនអង្ករត្រូវបានផ្តល់ជំនួយនេះអោយទាន់ពេលវេលា និងចំនឹងឱកាស ដែលប្រជាជនកម្ពុជាយើងខ្ញុំកំពុងមានតម្រូវការចាំបាច់ជាច្រើន។ ការផ្តល់ជំនួយ នេះគឺមានតំលៃថ្លៃថ្នូរណាស់ ពីព្រោះរួមជាមួយនោះគឺមនោសញ្ចេតនាស្រឡាញ់ សាមគ្គីភាព មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា៕”