រដ្ឋសភាវៀតណាមដំណើរការបោះឆ្នោតទំនុកទុកចិត្តជាលើកដំបូង
(VOV WORLD) /  
Vovworld-ដោយមានសំលេងគាំទ្រជាង៩៥% ព្រឹកថ្ងៃទី១០មិថុនាសម័យប្រជុំ
លើកទី៥រដ្ឋសភាវៀតណាមនីតិកាលទី១៣បានអនុម័តលើបញ្ជីរាយនាម បោះ
ឆ្នោតទំនុកទុកចិត្តចំពោះដំណែងចំនួន៤៧បោះឆ្នោតដោយរដ្ឋសភា។ក្នុងនោះ
មានដំណែងជាប្រធានរដ្ឋ ប្រធានរដ្ឋភានិងនាយករដ្ឋមន្រ្តី។
មុននោះក្នុងរបាយការណ៍ស្តីពីបញ្ហានេះប្រធានរដ្ឋសភាវៀតណាមលោកNguyen
Sinh Hung បានអោយដឹងថា៖នេះជាលើកដំបូងដែលរដ្ឋសភាអនុវត្តសិទ្ឋិឃ្លាំមើល
កំពូលរបស់ខ្លួនចំពោះបញ្ហាកម្មាភិបាល។លោកជឿជាក់ថា៖រដ្ឋសភានឹងសំរេចភារកិច្ច
ដ៍សែនសំខាន់របស់ខ្លួននេះចំពោះមុខបក្សរដ្ឋជាពិសេសគឺអ្នកបោះឆ្នោត។ លោក
Nguyen Sinh Hungគូសបញ្ជាក់ថា៖“ យើងនឹងអនុវត្តឲ្យបានល្អនូវភារកិច្ចរបស់ខ្លួន
ចំពោះមុខប្រជាជន បក្សនិងរដ្ឋ ។ដំ ណើរបោះឆ្នោតរួមមានចំណែកទាំង៤។ទី១គឺ
រដ្ឋសភាសំរេចបញ្ជិរាយនាមបោះឆ្នោតទំនុកទុកចិត្ត។ទី២គឺពិភាក្សតាមក្រុមៗអំពី
ការបោះឆ្នោតទំនុកទុកចិត។ទី៣គឺរដ្ឋសភា ដំ ណើរបោះឆ្នោត។ទី៤គឺ រដ្ឋសភាប្រកាស
លទ្ឋផលបោះឆ្នោតទំនុកទុកចិតនិងវអនុម័តលើសេចក្តីសំរេចចិត្តបោះឆ្នោតទំនុកទុក
ចិត្ត “។
|
រដ្ឋសភាវៀតណាមដំណើរការបោះឆ្នោតទំនុកទុកចិត្តជាលើកដំបូង(រូបថតVNA)។ |
កាសែតជាច្រើនរបស់វៀតណាមក្នុងច្បាប់ចេញនាថ្ងៃទី១០មិថុនាបានចុះផ្សាយពត៌មាន
ស្តីពីការដែលរដ្ឋសភាវៀតណាមដំ ណើរការបោះឆ្នោត ទំនុកទុកចិតជាលើកដំបូង។កា
សែត Quan doi nhan dan អះអាងថា៖ប្រការនេះបញ្ជាក់ពីការបោះជំហានថ្មីក្នុងសិទ្ឋិឃ្លាំមើល
ចំពោះការងារកម្មាភិបាល។អត្ថបទដែលបានចុះផ្សាយលើកាសែត Tuoi tre ចាត់ទុកថា៖
ការបោះឆ្នោត ទំនុកទុកចិត្តបានឆ្លុះបញ្ចាំជំនឿជឿជាក់របស់រដ្ឋសភានិងអ្នកបោះឆ្នោត
រាប់លាននាក់ចំពោះកម្មាភិបាលស្នូលក្នុងក្បាលម៉ាស៊ីនគ្រប់គ្រងនិងចាត់ចែងការ
ប្រទេសជាតិ៕
-VOV WORLD