រដ្ឋសភាវៀតណាមដំណើរការសកម្មភាពសួរដេញដោល
(VOVworld) - នាថ្ងៃទី១៧វិច្ឆិកា រដ្ឋសភាវៀតណាមចាប់ផ្ដើមសប្តាហ៍ធ្វើការទី៥នៃ
សម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៣។តាមរបៀបវីរៈ ក្នុងសប្តាហ៍នេះរដ្ឋ
សភានឹងលៃទុករយៈពេល២ថ្ងៃកន្លះដើម្បីសមាជិកសមាជិការសួរដេញដោលបណ្ដា
រដ្ឋមន្រ្តីអំពីបញ្ហាដែលអ្នកបោះឆ្នោតនិងប្រជាជននៅទូទាំងប្រទេសយកចិត្តទុក
ដាក់។រដ្ឋមន្រ្តីចំនួន៤រូបនឹងឆ្លើយការសួរដេញដោលលើកនេះ គឺរដ្ឋមន្រ្តីក្រសួង
ឧស្សាហពាណិជ្ជកម្ម រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្រ្តីក្រសួងគមនាគម៍និងដឹកជញ្ជូន និងរដ្ឋមន្រ្តីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច។បន្ទាប់នោះ លោកនាយក
រដ្ឋមន្រ្តីNguyen Tan Dung នឹងបំភ្លឺថែមទៀតអំពីខ្លឹមសារមួយចំនួនដែលសមាជិក
សមាជិការយកចិត្តទុកដាក់ផងដែរ។
|
រដ្ឋសភាវៀតណាមចាប់ផ្ដើមសប្តាហ៍ធ្វើការទី៥នៃសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៣ |
ក៏ក្នុងសប្តាហ៍នេះដែរ រដ្ឋសភាផ្ទៀងស្ដាប់និងពិភាគ្សាអំពីពង្រាងសេចក្ដីសម្រេចចិត្ត
ធ្វើវិសោធនកម្មមាត្រាមួយចំនួននៃសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាអំពីការយក
សន្លឹកទំនុកទុកចិត្តចំពោះមុខងារដោយរដ្ឋសភាក្រុមប្រឹក្សាប្រជាជនជ្រើសតាំងឬឲ្យ
សច្ចានុម័ត ព្រមទាំងពិភាគ្សាអំពីកម្រោងការណ៍ផ្លាស់ប្ដូរថ្មីសៀវភៅអប់រំចំណោះទូ
ទៅ។រដ្ឋសភាក៏នឹងអនុម័តលើបណ្ដាពង្រាងច្បាប់ដូចជា ច្បាប់ស្ដីពីការចាត់តាំងរដ្ឋ
សភា ច្បាប់ស្ដីពីការធានារ៉ាប់រងសង្គម(ធ្វើវិសោធនកម្ម)ជាដើម និងពិភាគ្សាអំពី
បណ្ដាពង្រាងច្បាប់រួមមាន ច្បាប់ស្ដីពី កាតព្វកិច្ចយោធា (ធ្វើវិសោធនកម្ម)និងច្បាប់
ស្ដីពីការចាត់តាំងរដ្ឋសភិបាល (ធ្វើវិសោធនកម្ម)៕
ក្នុងសម័យឆ្លើយការសួរដេញដោល នារសៀថ្ងៃទី ១៧ វិច្ឆិកា រដ្ឋមន្ត្រីក្រសួងឧស្សាហ ពាណិជ្ជកម្មវៀតណាមលោក Vu Huy Hoang បានឆ្លើយសំណួរអំពីការអភិវឌ្ឍន៍ផ្នែក ឧស្សហកម្មឧបត្ថម្ភរបស់វៀតណាម ការងារគ្រប់គ្រងទីផ្សារ ជាដើម។ ស្តីអំពីគោលន យោបាយអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភនៅវៀតណាម លោក Vu Huy Hoang មាន
គោលបំណងថា៖ រដ្ឋសភានឹងចេញផ្សាយសេចក្តីសម្រេចចិត្តមួយដើម្បីអភិវឌ្ឍន៍ ផ្នែកឧស្សាហកម្មនេះសំដៅវៀតណាមអាចូលរួមខ្សែចង្វាក់តំលៃពិភពលោក។
“ក្រៅពីការធ្វើសុក្រិដក្រខ័ណ្ឌគត្តិយុត្តិ យើងខ្ញុំមានគោលបំណងថា៖ រដ្ឋសភានៅសម័យ លើកនេះនឹងអនុម័តលើពង្រាងច្បាប់បំពេញបន្ថែមនិងធ្វិវិសោធនកម្មច្បាប់ស្តីពីពន្ធ
ក្នុងនោះ ទាក់ទិនដល់ឧស្សាហកម្មឧបត្ថម្ភ។ នេះគឺជាអាទិភាពខាងពន្ធចំណាយរបស់
អង្គភាពអាជីវកម្ម ក៏ដូចជា ពន្ធចំណាយរបស់បុគ្គលសំរាប់អ្នកជំនាញការបរទេសក្នុង
ការជួយវៀតណាមអភិវឌ្ឍន៍ផ្នែកឧស្សហកម្មឧបត្ថម្ភនេះ។ នេះគឺជាលក្ខណៈសំខាន់
ដើម្បីជំរុញឧស្សាហកម្មឧបត្ថម្ភ៕”