រដ្ឋសភាវៀតណាមធ្វើជាអធិបតីកិច្ចប្រជុំក្រុមប្រឹក្សា AIPA លើកទី១៤

(VOVWORLD) - នាព្រឹកថ្ងៃទី ១០ កក្កដា កិច្ចប្រជុំក្រុមប្រឹក្សាអន្តរសភា នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA Caucus) លើកទី១៤ ក្រោមប្រធានបទ “ជំរុញនវានុវត្តន៍ ការផ្ទេរ ការអនុវត្តន៍ និងការអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសម្រាប់កំណើន និងការអភិវឌ្ឍប្រកបដោយចីរភាព” បានបើកនៅទីក្រុង Phu Quoc ខេត្ត Kien Giang ក្រោមការដឹកនាំរបស់រដ្ឋសភាមវៀតណាម។

រដ្ឋសភាវៀតណាមធ្វើជាអធិបតីកិច្ចប្រជុំក្រុមប្រឹក្សា AIPA លើកទី១៤ - ảnh 1ទិដ្ឋភាពទូទៅនៃការបើកកិច្ចប្រជុំនៃក្រុមប្រឹក្សាអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ប្រភព៖ AIPA Caucus)

ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព បណ្តាប្រទេសអាស៊ីអាគ្នេយ៍ត្រូវដឹងច្បាស់លាស់អំពីសមិទ្ធិផល និងកំហិតរបស់វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា; ទទួលយក ធ្វើជាម្ចាស់ និងអនុវត្តន៍យ៉ាងទូលំទូលាយនូវបច្ចេកវិជ្ជាទំនើបដើម្បីបង្កើនផលិតភាពការងារ កែលម្អគុណភាពផលិតផល សេវាកម្ម និងការប្រកួតប្រជែងរបស់សេដ្ឋកិច្ច; ប្រែក្លាយការអភិវឌ្ឍនៃសេដ្ឋកិច្ចឌីជីថល និងការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញការផ្លាស់ប្តូរឌីជីថលជាតិ ផ្លាស់ប្តូរគំរូកំណើនយ៉ាងស៊ីជម្រៅ ដោយផ្អែកលើចំណេះដឹង នវានុវត្តន៍ និងគំនិតច្នៃប្រឌិត ដើម្បីបង្កើតចំណុចលោតផ្លោះ ក្លាយជាតំណតភ្ជាប់ដ៏សំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់តម្លៃសកល។

រីឯខ្លួនវិញ អគ្គលេខាធិការ AIPA លោក Siti Rozaimeriyanty Dato Haji Abdul Rahman បានលើកឡើងថា ឆ្នាំនេះ AIPA បានឈានទៅមុខមួយជំហានទៀត ដោយធ្វើឱ្យប្រសើរឡើងនូវការប្រមូលទិន្នន័យលើលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចរបស់ AIPA នៅក្នុងកិច្ចប្រជុំរបស់មហាសន្និបាត AIPA លើកមុន ដោយជួយ AIPA មានទស្សនៈទូលំទូលាយជាងមុនក្នុងការអនុវត្តរាល់សេចក្តីសម្រេចចិត្ត។  យោងតាមអគ្គលេខាធិការ AIPA ចាប់ពីថ្ងៃដំបូងនៃសន្និសីទ AIPA Caucus ឆ្នាំ ២០០៧ មក មានសេចក្តីសម្រេចចិត្តចំនួន ១៥៧ ត្រូវបានអនុម័ត នៅឯគណៈកម្មាធិការនយោបាយ សេដ្ឋកិច្ច សង្គម និងកិច្ចប្រជុំសមាជិកសភាស្ត្រីនៃ AIPA។

ក្នុងសម័យបើក គណៈប្រតិភូបានឯកភាពជ្រើសរើសប្រធានគណៈកម្មាធិការកិច្ចការបរទេសវៀតណាម លោក Vu Hai Ha ទទួលបន្ទុកជាប្រធានក្រុមប្រឹក្សា AIPA លើកទី ១៤។  កិច្ចប្រជុំក្រុមប្រឹក្សា AIPA លើកទី ១៤ (AIPA Caucus ១៤) ប្រព្រឹត្តទៅរហូតដល់ថ្ងៃពុធ ទី ១២ ខែកក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ