(VOV)_គំរោងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួន នៃច្បាប់
ពន្ធបង្កើនតម្លៃបន្ថែម ជាខ្លឹមសារដែលបានបណ្ដាសមាជិកសភាពិភាក្សានៅសម័យ
ប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ នារសៀលថ្ងៃទី ២៨ ឧសភា។ បណ្ដាមតិបានកត់សម្គាល់នូវការជះឥទ្ធិពលយ៉ាងសកម្ម របស់ ច្បាប់ពន្ធបង្កើនតម្លៃ
បន្ថែម ទៅលើវិស័យជាច្រើន របស់ខឿនសេដ្ឋកិច្ច សង្គម រួមចំណែកជំរុញផលិតកម្ម
…។ល។ ទន្ទឹមនឹងនោះ បណ្ដាដំណាងក៏បានស្នើថា÷ គំរោងការធ្វើវិសោធនកម្ម ត្រូវ
ឆ្ពោះ ទៅ យុទ្ធសាស្ត្រកែលំអរពន្ធ ក្នុងដំណាក់កាល ពីឆ្នាំ២០១១ដល់ឆ្នាំ២០២០ និង
យកចិត្តទុកដាក់ដល់ចរិតលក្ខណះស្ថិរភាពចីរភាពនៃគំរោងការណ៍ច្បាប់។ លោក
Duong Quang Son សមាជិកសភា មណ្ឌលBac Kan បានផ្តល់មតិថា÷
“ គំរោងច្បាប់នេះត្រូវកំណត់ច្បាស់លាស់រាល់បទដ្ឋាននៃក្រុមមុខសញ្ញាត្រូវហូត
ពន្ធ។ ទន្ទឹមនឹងនោះ កាត់បន្ថយមុខទំនិញមិនបានហូតពន្ធ និងក្រុមមុខទំនិញត្រូវហូត
ពន្ធ កំរិត៥%។ ការកំណត់នេះគឺ ដើម្បីឈានទៅដល់ការអនុវត្តកំរិតហូតពន្ធតែមួយ
ក៏ដូចជា បង្កលក្ខណះងាយស្រួល សំរាប់អង្គភាពអាជីវកម្ម អនុវត្តបណ្ដាការកំណត់
អំពីពន្ធដែរ៕”
|
សម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី ១៣ (TTXVN) |