រដ្ឋសភាវៀតណាមនិងនីហ្តារ៉ាហ្គ័របង្កើនទំនាក់ទំនងមិត្តភាព

(VOVworld) - គណៈប្រតិភូរបស់បក្សកុម្មុយនីសវៀតណាម ដឹកនាំដោយប្រធានគណៈ
កម្មាធិការកិច្ចការបរទេសមជ្ឈឹមលោក Hoang Binh Quan ទើបនឹងបានបញ្ចប់ដំណើរ
ទស្សនកិច្ចនៅប្រទេសនីហ្តារ៉ាហ្គ័រចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ កក្កដា។នៅទីនេះ
គណៈប្រតិភូវៀតណាមបានមានជំនួបសន្ទនាជាមួយប្រធានរដ្ឋសភានីហ្តារ៉ាហ្គ័រលោក
Rene Nunez។លោក Nunez បានឲ្យដឹងថា នីហ្តារ៉ាហ្គ័រជានិច្ចកាលយកចិត្តទុកដាក់ដល់
ទំនាក់ទំនងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ហើយ
សំដែងបំណងជំរុញ បង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច ពាណិជ្ចកម្ម និងវិនិយោគ
ទ្វេភាគី។

រដ្ឋសភាវៀតណាមនិងនីហ្តារ៉ាហ្គ័របង្កើនទំនាក់ទំនងមិត្តភាព - ảnh 1
ប្រធានគណៈកម្មាធិការកិច្ចការបរទេសមជ្ឈឹមវៀតណាមលោក Hoang Binh Quan​ ក្នុងជំនួបសន្ទនាជាមួយប្រធានរដ្ឋសភានីហ្តារ៉ាហ្គ័រ លោក Rene Nunez


លោក Nunez បានជូនដំណឹងអំពីសកម្មភាពរបស់រដ្ឋសភានីហ្តារ៉ាហ្គ័រព្រមទាំងសង្កត់
ធ្ងន់លើគោលបំណងបង្កើនថែមទៀតទំនាក់ទំនងមិត្តភាព ការផ្លាស់ប្ដូរ ចែករំលែកបទ
ពិសោធន៍រវាងរដ្ឋសភាទាំង២។រីឯខ្លួនវិញ លោក Hoang Binh Quan បានអះអាងដោយ
ប្ដេជ្ញាចិត្តបន្តពង្រឹងនិងជំរុញខ្លាំងក្លាទំនាក់ទំនងរវាងបក្ស និងប្រទេសទាំង២ បង្កើន
កិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យឲ្យសមស្របជាមួយទំនាក់ទំនងនយោបាយដ៏ល្អ
ប្រសើររវាងប្រទេសទាំង២។
ក្នុងក្របខ័ណ្ទដំណើរទស្សនកិច្ចលើកនេះដែរ លោក Hoang Binh Quan បានមានជំនួប
ប្រាស្រ័យជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសលោក Jacinto Suarez។ភាគី
ទាំង២បានអះអាងថា នឹងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបតិ្តការ ដែល
បានចុះហត្ថលេខាប្រកបដោយប្រសិទ្ធិភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ