|
អនុ ប្រធានរដ្ឋសភាលោក Uong Chu Luu (រូបថត៖TTXVN) |
(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅប្រទេសប៊ែលហ្សិកនិង
សហភាពអឺរ៉ុប (EU) ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៩ មិថុនា នាថ្ងៃទី២៧ មិថុនា អនុ
ប្រធានរដ្ឋសភាលោក Uong Chu Luu និងគណៈប្រតិភូរដ្ឋសភាវៀតណាមបានមាន
ជំនួបចរចារជាមួយអនុប្រធានសភាតំបន់ Wallonie-Brussels លោកស្រី Isabelle
Emmery។នៅទីនេះ លោក Uong Chu Luu បានអះអាងនូវគោលនយោបាយមុនក៏
ដូចជាក្រោយរបស់វៀតណាមក្នុងការបង្កើនទំនាក់ទំនងជាមួយប៊ែលហ្សិកជាដៃគូ
សំខាន់របស់វៀតណាមក្នុងប្លុក EU។ទាក់ទិនដល់កិច្ចសហប្រតិបត្តិការសភា លោក
Uong Chu Luu មានគោលបំណងថា ទំនាក់ទំនងសហប្រតិបតិ្ត ការរវាងរដ្ឋសភា
វៀតណាមនិងសភាតំបន់ Wallonie-Brussels ក៏ដូចជាសភា ប៊ែលហ្សិកបន្តអភិវឌ្ឍន៍
ធ្វើជាស្ពានតភ្ជាប់ដើម្បីទំនាក់ទំនងរវាងវៀតណាមនិង ប៊ែលហ្សិកអភិវឌ្ឍន៍លើ
គ្រប់វិស័យ។
រីឯខ្លួនវិញ លោកស្រី Isabelle Emmery បានសង្កត់ធ្ងន់ថា សភាតំបន់ Wallonie-
Brussels និងរដ្ឋសភាវៀតណាមអាចបង្កើនកិច្ចសហប្រតិបតិ្តការលើវិស័យបណ្ដុះ
បណ្ដាលកម្មាភិបាល គ្រប់គ្រងរដ្ឋ គ្រប់គ្រងបរិស្ថាន និងសុខាភិបាល។លោកស្រី
Isabelle Emmery ក៏បានឲ្យដឹងថា តំបន់ Wallonie-Brussels ត្រៀម ខ្លួនជាស្រេចជួយ
ឧបត្ថម្ភ ចែករំលែកបទពិសោធន៍ជាមួយវៀតណាមក្នុងការទប់ ទល់ទៅនឹងបម្រែ
បម្រួលអាកាសធាតុ កំណនកំពស់ទឹកសមុទ្រ ក៏ដូចជាការគ្រប់គ្រងចរាចរណ៍
នគរផងដែរ៕