រដ្ឋសភាវៀតណាមនិងរដ្ឋសភាថៃ ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់

(VOVWORLD) - ក្នុងឱកាសចូលរួមមហាសន្និបាតអន្តរសភា នៃប្រជាជាតិអាស៊ីអាគ្នេយ៍លើកទី៤៤ (AIPA-៤៤) នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី៧ ខែសីហា នេះ ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសភាជាន់ទាបថៃ លោក Wan Muhamad Noor Matha។

រដ្ឋសភាវៀតណាមនិងរដ្ឋសភាថៃ ពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ - ảnh 1ទិដ្ឋភាពប្រជុំ (រូបថត៖ VOV)

ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា វៀតណាមតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងដៃគូយុទ្ធសាស្ត្រកាន់តែស៊ីជម្រៅ និងសំខាន់ជាមួយ ថៃ។ លោកប្រធានរដ្ឋសភាបានស្នើឱ្យរដ្ឋសភាថៃ បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ គាំទ្រការអភិវឌ្ឍវប្បធម៌វៀតណាមនៅថៃ ព្រមទាំងជំរុញយ៉ាងខ្លាំងនូវការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ ប្រធានសភា លោក Wan Muhamad Noor Matha បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សហគមន៍ជនវៀតណាមនៅថៃចំពោះសង្គមថៃ និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ; អះអាងថា រដ្ឋសភា និងរដ្ឋាភិបាលថៃនឹងបន្តបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមក្នុងការរស់នៅ និងធ្វើការនៅប្រទេសថៃ។

ថ្នាក់ដឹកនាំទាំងពីរមានសេចក្តីសោមនស្សរីករាយដែលឃើញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងអភិវឌ្ឍន៍ជាបន្តបន្ទាប់។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ បង្ហាញតាមរយៈការដែល ថៃជាដៃគូពាណិជ្ជកម្មធំជាងគេរបស់វៀតណាមក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាអ្នកវិនិយោគធំទីពីរនៅអាស៊ាន។ ភាគីទាំងពីរក៏បានឯកភាពថា រដ្ឋសភានៃប្រទេសទាំងពីរគប្បីបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់លំដាប់ថ្នាក់ ព្រមទាំងបង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជំនាញនៃរដ្ឋសភានៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ