រដ្ឋសភាវៀតណាមនិងរដ្ឋសភាម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការ

រដ្ឋសភាវៀតណាមនិងរដ្ឋសភាម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1
រដ្ឋសភាវៀតណាមនិងរដ្ឋសភាម៉ុងហ្គោលីបង្កើនកិច្ចសហប្រតិបត្តិការ

          (VOV)_គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភា
 លោក Huynh Ngoc Son បានមានដំណើរបំពេញទស្សនកិច្ចនៅម៉ុងហ្គោលី​ ចាប់ពី
ថ្ងៃទី១ ដល់ថ្ងៃទី៤ កក្កដា ឆ្នាំ ២០១៥។ លោកអនុប្រធានរដ្ឋសភា​ Huynh Ngoc Son
 បានជួបសន្ទនាជាមួយអនុប្រធាន​រដ្ឋសភា​ម៉ុងហ្គោលី​ លោក M.Enkhbold ជួប
សម្ដែងការគួរសមប្រធានរដ្ឋសភាម៉ុងហ្គោលី​ លោក Z.Enkhbold និងថ្នាក់ដឹកនាំ
មួយចំនួនទៀតរបស់ម៉ុងហ្គោលី និងអញ្ជើញ​ទៅ​ទស្សនាមូលដ្ឋានសេដ្ឋកិច្ច វប្បធម៌
 ការពារជាតិមួយចំនួនរបស់ម៉ុងហ្គោលី។ ​នៅក្នុងបណ្ដាជំនួបសន្ទនាជាមួយថ្នាក់
ដឹកនាំម៉ុងហ្គោលី  អនុប្រធានរដ្ឋសភា លោក Huynh Ngoc Son បានអះអាងថា៖
វៀតណាម ជានិច្ចកាលគោរព​ និងមានគោលបំណងជំរុញទំនាក់ទំនងមិត្តភាព 
និងកិច្ចសហប្រតិបត្តិការ​ប្រពៃណីជាមួយម៉ុងហ្គោលី ឡើងកំរិតថ្មី ដើម្បីផលប្រ
យោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាង​រដ្ឋសភានៃ
ប្រទេសទាំងពីរ នាពេល​ថ្មីៗ​នេះ​ ត្រូវបានពង្រឹងនិងពង្រីកជានិច្ច។ 

          ថ្នាក់ដឹកនាំរដ្ឋសភាម៉ុងហ្គោលី ​បានចាត់ទុកថា៖ ដំណើរទស្សនកិច្ចលើក​នេះ
​របស់​អនុប្រធានរដ្ឋសភាវៀតណាម លោក Huynh Ngoc Son បាន​រួមចំណែក​យ៉ាង
សកម្ម ក្នុងការបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេស​ទាំងពីរ​និយាយរួម
 និងរវាងស្ថាប័ននីតិបញ្ញាត្តិរវាងប្រទេសទាំងពីរ និយាយ​ដោយឡែក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ