រដ្ឋសភាវៀតណាមនិងរដ្ឋសភាអាហ្រ្វិកខាងត្បូង បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ

(VOVWORLD) - ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៨ ខែកញ្ញា គណៈប្រតិភូគណៈ កម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម ដឹកនាំដោយលោក Le Anh Tuan អនុប្រធានគណៈកម្មាធិការ ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - អាហ្រ្វិកខាងត្បូង បានទៅបំពេញទស្សនកិច្ចនៅរដ្ឋធានី Cape Town និងរដ្ឋធានីរដ្ឋបាល Pretoria នៃប្រទេសអាហ្វ្រិកខាងត្បូង។

រដ្ឋសភាវៀតណាមនិងរដ្ឋសភាអាហ្រ្វិកខាងត្បូង បង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ - ảnh 1គណៈប្រតិភូនៃគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាបានថតរូបជាមួយប្រធានគណៈកម្មាធិការទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការនៃរដ្ឋសភាអាហ្វ្រិកខាងត្បូង Madala Louis David Ntombela (រូបថត៖ TTXVN)

ក្នុងជំនួបពិភាក្សាការងាររវាងលោក Le Anh Tuan និងប្រធានគណៈកម្មការទំនាក់ទំនងអន្តរជាតិ និងសហប្រតិបត្តិការនៃរដ្ឋសភាអាហ្រ្វិកខាងត្បូង Madala Louis David Ntombela និងប្រធានទទួលបន្ទុកគណៈកម្មាធិការត្រួតពិនិត្យ និងព័ត៌មានវិទ្យានៃរដ្ឋសភាអាហ្រ្វិកខាងត្បូង Cedric Thomas Frolick នៅទីក្រុង Cape Town សមាជិកសភាអាហ្រ្វិកខាងត្បូងបានស្នើឱ្យប្រទេសទាំងពីរផ្តោតលើការអភិវឌ្ឍទំនាក់ទំនងសេដ្ឋកិច្ចដើម្បីសក្តិសមជាមួយសក្តានុពលនៃប្រទេសទាំងពីរ ដើរទន្ទឹមជាមួយនឹងការអភិវឌ្ឍការទូតរវាងប្រជាជន និងប្រជាជន និងផ្តោតលើវិស័យដែលពោរពេញទៅដោយសក្តានុពល។

បន្ទាប់មក នៅទីក្រុង Pretoria ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិ លោក Alvin Botes អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Le Anh Tuan បានចាត់ទុកថា៖ វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចក្នុងការជួយឧបត្ថម្ភអាហ្វ្រិកខាងត្បូង អភិវឌ្ឍន៍ទំនាក់ទំនងជាមួយបណ្តាប្រទេសអាស៊ាននិយាយរួម និងគាំទ្រសភាអាហ្រ្វិកខាងត្បូងក្នុងការពង្រឹងទំនាក់ទំនងជាមួយក្រុមប្រឹក្សាអន្តរសភាអាស៊ាន (AIPA) ដែលវៀតណាមជាសមាជិក។

 រីឯខ្លួនវិញ អនុរដ្ឋមន្ត្រី Botes បានស្នើឱ្យភាគីទាំងពីរស្វែងរកមធ្យោបាយអភិវឌ្ឍកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ដើម្បីសក្តិសមជាមួយសក្តានុពលនៃប្រទេសទាំងពីរ។ លោកសង្ឃឹមថា អាជីវកម្មនៃប្រទេសទាំងពីរជំរុញការផ្លាស់ប្តូរ និងស្វែងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ការវិនិយោគ និងការអភិវឌ្ឍន៍ការទូតសេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ