រដ្ឋសភាវៀតណាមនិងស៊ីលីបង្កើនកិច្ចសហប្រតិ បត្តិការ

គណៈប្រតិភូរដ្ឋសភាវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភា Uong Chu Luu 
ទើបនឹងបានបញ្ចប់ដំណើរទស្សនកិច្ចនិងបំពេញការងារនៅស៊ីលី សំដៅបង្កើនទំនាក់
ទំនងរវាងរដ្ឋសភានៃប្រទេសទាំង ២។ ក្នុងរយៈពេលស្នាក់នៅស៊ីលីចាប់ពីថ្ងៃទី ៣
ដល់ទី ៥ កក្កដា អនុប្រធានរដ្ឋសភាវៀតណាម Uong Chu Luu បានជួបសន្ទនា
ជាមួយប្រធានព្រឹទ្ធសភាស៊ីលី លោក Medina ប្រធានរដ្ឋសភាស៊ីលី Nicolas M.Dias និងមន្ត្រីរដ្ឋាភិបាលស៊ីលីមួយចំនួនទៀត។ ភាគីទាំង ២ បានសន្យាសកម្មជំរុញទំនាក់
ទំនងសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មខំប្រឹងប្រែងលើកតំលៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគីឡើង ១០ ពាន់លានដុល្លាអាមេរិក ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ អនុប្រធាន
រដ្ឋសភា Uong Chu Luu បានពាំនាំសេចក្តីអញ្ចើញរបស់ប្រធានរដ្ឋសភាវៀតណាម
Nguyen Sinh Hung អញ្ចើញប្រធានរដ្ឋសភាស៊ីលីមកទស្សនានៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ