រដ្ឋសភាវៀតណាមនឹងអនុម័តលើការតែងតាំងបុគ្គលិកនៅថ្ងៃទី ២៤ ខែមិថុនា
(VOVWORLD) - នារសៀលថ្ងៃនេះ (២២ ខែមិថុនា) នៅវិមានរដ្ឋសភា ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៥ បណ្តាសមាជិកសភាបានបោះឆ្នោតអនុម័តលើការកែសម្រួលរបៀបវារៈនៃសម័យប្រជុំ។
សម័យប្រជុំលើកទី ៥ រដ្ឋសភានីតិកាលទី ១៥ ។ (រូបថត៖ quochoi.vn) |
តាមនោះ រដ្ឋសភាបានបំពេញបន្ថែមនូវខ្លឹមសារអនុម័តលើការតែងតាំងចៅក្រមតុលាការកំពូលប្រជាជនចូលក្នុងរបៀបវារៈនៃសម័យប្រជុំលើកទី ៥ ទន្ទឹមនឹងនោះ កែសម្រួលរបៀបវារៈនៃសម័យប្រជុំ។ ការពិចារណាលើការងារបុគ្គលិកនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែមិថុនា ដែលជាថ្ងៃចុងក្រោយនៃសម័យប្រជុំ។
មុននោះ រដ្ឋសភាបានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តបង្កើតក្រុមឃ្លាំមើលើប្រធានបទ “ការអនុវត្តគោលនយោបាយ ច្បាប់ស្តីពីការគ្រប់គ្រងទីផ្សារអចលនទ្រព្យ និងការអភិវឌ្ឍលំនៅដ្ឋានសង្គមចាប់ពីឆ្នាំ ២០១៥ ដល់ចុងឆ្នាំ ២០២៣”; សេចក្តីសម្រេចចិត្តស្តីពីការបែងចែកដើមទុននៃកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម; បែងចែក និងកែសម្រួលផែនការវិនិយោគសាធារណៈរយៈពេលមធ្យមដែលប្រើប្រាស់ដើមទុនពីថវិកាមជ្ឈិម ឆ្នាំ ២០២១-២០២៥ និងបែងចែកផែនការវិនិយោគដែលមានដើមទុនពីថវិកាមជ្ឈិមឆ្នាំ ២០២៣ នៃកម្មវិធីគោលដៅជាតិ៕