រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បើកកិច្ចប្រជុំលើកទី ១០

(VOVWORLD) - ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំលើកទី ១០ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា កិច្ចប្រជុំលើកទី ១០ បានប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានភាពពិភពលោកនិងក្នុងប្រទេស មានការវិវត្តយ៉ាងស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាន។ 
រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បើកកិច្ចប្រជុំលើកទី ១០  - ảnh 1កិច្ចប្រជុំលើកទី ១០ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ បានប្រារព្ធជាផ្លូវការនៅទីក្រុងហាណូយ 

កិច្ចប្រជុំលើកទី ១០ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ បានប្រារព្ធជាផ្លូវការ នាព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២០ តាមរយៈប្រព័ន្ធវីដេអូអនឡាញ នៅវិមានរដ្ឋសភានៃរដ្ឋធានីហាណូយ។ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានដឹកនាំសម័យប្រជុំនាព្រឹកថ្ងៃទី ២០ ខែតុលា។

ថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំលើកទី ១០ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា កិច្ចប្រជុំលើកទី ១០ បានប្រព្រឹត្តទៅក្នុងបរិបទដែលស្ថានភាពពិភពលោកនិងក្នុងប្រទេស មានការវិវត្តយ៉ាងស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាន។

រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បើកកិច្ចប្រជុំលើកទី ១០  - ảnh 2ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងសន្ទរកថាបើកកិច្ចប្រជុំលើកទី ១០ 

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ “រដ្ឋសភានឹងអនុម័តលើពង្រាងច្បាប់ចំនួន ៧; ពង្រាងសេចក្តីសម្រេចចិត្តចំនួន ៣ និងផ្តល់យោបល់ដល់ពង្រាងច្បាប់ចំនួន ៤ ទៀត ដើម្បីធានាអោយបានល្អប្រសើរនូវសិទ្ធិមនុស្ស សិទ្ធិប្រជាពលរដ្ឋ ការពារមាតុប្រទេស រក្សារឹងមាំសន្តិសុខ ការពារជាតិ សណ្តាប់ធ្នាប់សង្គម ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងធ្វើសមាហរណកម្មអន្តរជាតិ។ រដ្ឋសភានឹងពិចារណានិងអនុម័តសេចក្តីសម្រេចចិត្តស្តីពីការចូលរួមកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ - នេះគឺជាការងារសំខាន់មួយដែលបង្ហាញពីស្មារតីមនុស្សធម៌ មនុស្សជាតិនិងការប្តេជ្ញាចិត្តនយោបាយប្រកបដោយចីរភាពរបស់បក្សនិងរដ្ឋអំពីបេសកកម្មរក្សាសន្តិភាពអន្តរជាតិ។ ប្រការនេះ បញ្ជាក់បន្ថែមទៀតថា វៀតណាមជាប្រទេសសកម្មនិងមានការទទួលខុសត្រូវចំពោះសហគមន៍អន្តរជាតិ”។

រដ្ឋសភាវៀតណាមនីតិកាលទី ១៤ បើកកិច្ចប្រជុំលើកទី ១០  - ảnh 3រដ្ឋសភាបន្តបើកសម័យប្រជុំតាមប្រព័ន្ធវីដេអូដោយរួមជាមួយការប្រជុំផ្ទាល់ ហើយបែងចែកជា ២ សម័យប្រជុំ 

នៅក្នុងសម័យប្រជុំបើកកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានបង្ហាញរបាយការណ៍ស្តីពីការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២០ និងរយៈពេល ៥ ឆ្នាំ ២០១៦-២០២០; គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ ២០២១; គោលបំណងសំខាន់ៗ ភារកិច្ចនិងដំណោះស្រាយការងារអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំណាក់កាល ២០២១ - ២០២៥ ។

នៅក្នុងសម័យប្រជុំនេះ រដ្ឋសភាបន្តបើកសម័យប្រជុំតាមប្រព័ន្ធវីដេអូដោយរួមជាមួយការប្រជុំផ្ទាល់ ហើយបែងចែកជា ២ សម័យប្រជុំ។ សម័យប្រជុំរដ្ឋសភាលើកទី ១០ គ្រោងនឹងបិទនៅថ្ងៃទី ១៧ ខែវិច្ឆិកាឆ្នាំ ២០២០៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ