រដ្ឋសភាវៀតណាមនីតិកាលទី ១៥ បើកសម័យប្រជុំវិសាមញ្ញ លើកទី៨
(VOVWORLD) - នាព្រឹកថ្ងៃទី ២៦ សីហា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភា លោក Tran Thanh Man បានអញ្ជើញជាអធិបតីបើកសម័យប្រជុំវិសាមញ្ញលើកទី ៨ នៃរដ្ឋសភានីតិកាលទី ១៥ ដើម្បីពិចារណានិងសម្រេចលើការងារបុគ្គលិកក្រោមដែនសមត្ថកិច្ចរបស់រដ្ឋសភា។
រដ្ឋសភានីតិកាលទី១៥បានបើកសម័យប្រជុំវិសាមញ្ញលើកទី៨ដើម្បីពិនិត្យនិងសម្រេចលើការងារបុគ្គលិកក្រោមសមត្ថកិច្ចរបស់រដ្ឋសភា (រូបថត៖ quochoi.vn) |
អគ្គលេខាបក្ស ប្រធានរដ្ឋលោក To Lam និងនាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានចូលរួមកិច្ចប្រជុំនេះ។ មុននឹងបើកសម័យប្រជុំ គណៈប្រតិភូរដ្ឋសភាបានចំណាយពេល ១ នាទីស្មឹងស្មាធ ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្ស លោក Nguyen Phu Trong។ អញ្ជើញថ្លែងមតិក្នុងពិធីបើកកិច្ចប្រជុំ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានមានប្រសាសន៍ថា៖ “រដ្ឋសភានឹងពិភាក្សា និងផ្តល់យោបល់លើការបញ្ឈប់ពីមុខតំណែង ប្រធានតុលាការប្រជាជនកំពូល បញ្ឈប់ពីមុខតំណែងប្រធានអយ្យការប្រជាជនកំពូល ដើម្បីទៅបំពេញភារកិច្ចផ្សេងទៀត; អនុម័តលើការនញ្ឈប់មុខតំណែងឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលមួយរូប និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីទៅបំពេញភារកិច្ចផ្សេងទៀត; អនុម័តលើការបញ្ឈប់មុខតំណែងឧបនាយករដ្ឋមន្ត្រីមួយរូប និងរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ដោយបញ្ឈប់ពីការងារ។ ដកហូតតួនាទីសមាជិករដ្ឋសភានីតិកាលទី១៥មួយរូប។ រដ្ឋសភាបានពិភាក្សា និងផ្តល់យោបល់លើការបន្ថែមឧបនាយករដ្ឋមន្ត្រីសម្រាប់រដ្ឋសភានីតិកាលទី១៥; អនុម័តតែង តាំងឧបនាយករដ្ឋមន្ត្រីចំនួន៣រូប រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថាន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងបោះឆ្នោតជ្រើសរើសប្រធានតុលាការប្រជាជនកំពូល និងប្រធានអយ្យការប្រជាជនកំពូល។ ស្នើឲ្យសមាជិកសភាទាំងអស់ លើកកម្ពស់ប្រជាធិបតេយ្យ ប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ ពិចារណានិងពិភាក្សាដោយយកចិត្តទុកដាក់ ដើម្បីការងារបុគ្គលិកត្រូវធានាបាននូវភាពតឹងរ៉ឹង និងអនុលោមតាមបទប្បញ្ញត្តិរបស់បក្ស និងច្បាប់របស់រដ្ឋ និងសម្រេចបានការស្រុះចិត្តគំនិតខ្ពស់”។
សម័យប្រជុំវិសាមញ្ញលើកទី៨ នៃរដ្ឋសភានីតិកាលទី១៥ ត្រូវបានរៀបចំឡើងស្របតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់ អនុវត្តសេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការមជ្ឈិម និងសេចក្តីណែនាំរបស់ការិយាល័យនយោបាយ ដើម្បីអនុវត្តន៍ជាក់ស្តែងរាល់សេចក្តីសម្រេចចិត្តរបស់បក្សនៅមហាសន្និបាតគណៈកម្មាធិការប្រតិបត្តិមជ្ឈឹមវិសាមញ្ញ នៅថ្ងៃទី១៦ ខែសីហា៕