រដ្ឋសភាវៀតណាមបោះឆ្នោតអនុម័តលើកំណែទម្រង់គោលនយោបាយប្រាក់បៀវត្សរ៍ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំក្រោយ

(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី១៥ នៅព្រឹកថ្ងៃទី ១០ វិច្ឆិកា ដោយមានសំឡេងគាំទ្រភាគច្រើន រដ្ឋសភាវៀតណាមបានបោះឆ្នោតអនុម័ត លើសេចក្តីសម្រេចចិត្តស្តីពីផែនការថវិការដ្ឋនៅឆ្នាំក្រោយ។ 

រដ្ឋសភាវៀតណាមបោះឆ្នោតអនុម័តលើកំណែទម្រង់គោលនយោបាយប្រាក់បៀវត្សរ៍ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំក្រោយ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៥។ (រូបថត៖ VOV)
សេចក្តីសម្រេចចិត្តនេះកំណត់ថា ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំក្រោយ កំណែទម្រង់ទូទៅនៃគោលនយោបាយប្រាក់បៀវត្សរ៍ នឹងត្រូវបានអនុវត្តន៍។
តាមរយៈផែនការថវិការដ្ឋឆ្នាំក្រោយ រដ្ឋសភាបានសម្រេចថា ចំណូលថវិការដ្ឋនឹងមានប្រមាណ ៧៤ ពាន់លានដុល្លារអាមេរិក។ ការចំណាយថវិការដ្ឋសរុបគឺ ប្រមាណ ៩០ ពាន់លានដុល្លារអាមេរិក។ ដូច្នេះការចំណាយលើស នឹងមានប្រមាណ ១៦ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៣,៦% នៃផលិតផលក្នុងស្រុកសរុប (GDP)។
គួរឲ្យកត់សម្គាល់ថា ទាក់ទងនឹងការអនុវត្តគោលនយោបាយប្រាក់បៀវត្សរ៍ សេចក្ដីសម្រេចចិត្តបានកំណត់ថា ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំក្រោយ នឹងអនុវត្តន៍ កំណែទម្រង់ទូទៅនៃគោលនយោបាយប្រាក់បៀវត្សរ៍; កែសម្រួលប្រាក់សោធននិវត្តន៍ ឧបត្ថម្ភធនធានារ៉ាប់រងសង្គម ឧបត្ថម្ភធមប្រចាំខែ ឧបត្ថម្ភធនអនុគ្រោះសម្រាប់ជន មានគុណូបការៈ និងគោលនយោបាយសុខុមាលភាពសង្គមមួយចំនួនដែលកំពុង ភ្ជាប់នឹងប្រាក់ខែគោល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ