រដ្ឋសភាវៀតណាមបោះឆ្នោតអនុម័តលើច្បាប់មួយចំនួន

(VOVWORLD) - រដ្ឋសភាក៏បានពិភាក្សាអំពីសេចក្ដីព្រាងច្បាប់រដ្ឋធានី (ធ្វើវិសោធនកម្ម) និង របាយការណ៍របស់រដ្ឋាភិបាលស្តីពីការពិនិត្យបឋមនៃការអនុវត្តសាកល្បងគំរូរដ្ឋា ភិបាលទីក្រុងនៅទីក្រុងហាណូយ និងទីក្រុង Da Nang និងលទ្ធផលរយៈពេល ៣ ឆ្នាំនៃការអនុវត្តរដ្ឋាភិបាលទីក្រុងនៅទីក្រុងហូជីមិញផងដែរ។
យោងតាមរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី១៥ នាព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា នៅវិមានរដ្ឋសភា សមាជិករដ្ឋសភាបានបោះឆ្នោតអនុម័តលើច្បាប់ស្តីពីអត្ត សញ្ញាណកម្ម និងច្បាប់ស្តីពីលំនៅឋាន (វិសោធនកម្ម)។
រដ្ឋសភាក៏បានពិភាក្សាអំពីសេចក្ដីព្រាងច្បាប់រដ្ឋធានី (ធ្វើវិសោធនកម្ម) និង របាយការណ៍របស់រដ្ឋាភិបាលស្តីពីការពិនិត្យបឋមនៃការអនុវត្តសាកល្បងគំរូរដ្ឋា ភិបាលទីក្រុងនៅទីក្រុងហាណូយ និងទីក្រុង Da Nang និងលទ្ធផលរយៈពេល ៣ ឆ្នាំនៃការអនុវត្តរដ្ឋាភិបាលទីក្រុងនៅទីក្រុងហូជីមិញផងដែរ។
នៅរសៀលថ្ងៃទី ២៧ វិច្ឆិកា រដ្ឋសភាបោះឆ្នោតអនុម័តច្បាប់ស្តីពីធនធានទឹក (វិសោធនកម្ម) និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីបណ្ណសារ (វិសោធនកម្ម)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ