រដ្ឋសភាវៀតណាមបោះឆ្នោតអនុម័តលើសេចក្ដីសម្រេចចិត្តស្ដីពីការបែងចែកថវិកាមជ្ឈឹមឆ្នាំ២០២០
(VOVWORLD) - បន្តសម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៤ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ដោយទទួលបានសម្លេងគាំទ្រជាង៩០% រដ្ឋសភាវៀតណាមបានអនុម័តលើ សេចក្ដីសម្រេចចិត្តស្ដីពីការបែងចែកថវិកាមជ្ឈឹមឆ្នាំ ២០២០។
ទិដ្ឋភាពនៅកិច្ចប្រជុំរបស់រដ្ឋសភា (រូបថត៖TTXVN) |
បន្ទាប់នោះ នៅពេលពិភាក្សាអំពីសេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញ បន្ថែមមាត្រាមួយចំនួននៃច្បាប់ឆ្លងដែន ឆ្លងកាត់និងស្នាក់នៅក្នុងដែនដីវៀត ណាមរបស់ជនបរទេសនោះ សមាជិក សភាភាគច្រើនបានយល់ស្របនឹងភាព ចាំបាច់នៃការចេញផ្សាយច្បាប់នេះ។ បណ្ដាសមាជិកសភាបានស្នើអោយមាន ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ដើម្បីអោយច្បាប់នេះពិតជាសមស្របនឹងគោលមាគ៌ា គោលនយោបាយរបស់បក្ស ក៏ដូចជាសមស្របនឹងរដ្ឋធម្មនុញ្ញ ប្រព័ន្ធច្បាប់ វៀតណាម និងសន្ធិសញ្ញាអន្តរជាតិ ជាពិសេសគឺកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ដែលវៀតណាមបានចុះហត្ថលេខានិងចូលរួមនាពេលកន្លងទៅផងដែរ។ លោកស្រី Tran Thi Hien សមាជិកាសភាមណ្ឌល Ha Nam បានចាត់ទុកថា ការអនុវត្តច្បាប់នេះនឹងបង្កលក្ខណៈសម្រាប់វៀតណាមក្នុងការទាក់ទាញភ្ញៀវ ទេសចរ ដោយ សារនាបច្ចុប្បន្ន តម្រូវការជ្រើសរើសវៀតណាមជាគោលដៅ ទេសចរណ៍សម្រាកលំហែកាយរយៈពេលច្រើនថ្ងៃ និងទេសចរណ៍ថែទាំសុខភាព របស់ជនចូលនិវត្តន៍មកពីបណ្ដាប្រទេសអភិវឌ្ឍ កាន់តែច្រើនឡើងពីមួយថ្ងៃទៅ មួយថ្ងៃ។ លោកស្រីបានថ្លែងថា៖
“ខ្ញុំយកចិត្តទុកដាក់ដល់ការបង្កើនពេលវេលាទិដ្ឋាការនិងពេលវេលាស្នាក់ នៅចំពោះជនបរទេសមកទស្សនាវៀតណាម។ អាស្រ័យដោយមានការចំណាយ ជាប្រចាំថ្ងៃទាប ប្រជាជនរួសរាយរាក់ទាក់នោះ អញ្ចឹងអាចនិយាយបានថា វៀត ណាមមានសក្ដានុពលជាច្រើនដើម្បីអភិវឌ្ឍនិងប្រកួតប្រជែងលើវិស័យ ទេសចរណ៍។ នេះជាទិសដៅដ៏សមស្របនឹងគោលមាគ៌ាថ្មីនៅក្នុងសេចក្ដី សម្រេចចិត្តមជ្ឈឹមកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ របស់ការិយាល័យ នយោយាយស្ដីពីការអភិវឌ្ឍទេសចរណ៍ក្លាយទៅជាវិស័យសេដ្ឋកិច្ចស្នូលមួយនិងការលើកកំពស់សមត្ថភាពប្រកួតប្រជែងនៃទេសចរណ៍វៀតណាម”៕