រដ្ឋសភាវៀតណាមបញ្ចប់កិច្ចប្រជុំសួរដេញដោលសមាជិកគណៈរដ្ឋមន្រ្តី
(VOVWORLD) - នាព្រឹកថ្ងៃទី១០ វិច្ឆិការដ្ឋសភាវៀតណាមបានបញ្ចប់កិច្ចប្រជុំសួរដេញ ដោលបណ្ដាសមាជិកគណៈរដ្ឋមន្រ្តីអំពីខ្លឹមសារនានាដែលពាក់ព័ន្ធលើគ្រប់ វិស័យនៃជីវភាពនយោបាយ សេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិ។
លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញបកស្រាយបំភ្លឺបន្ថែមនូវបញ្ហាពាក់ព័ន្ធមួយចំនួន ដែលចំណុះការទទួលខុសត្រូវរបស់រដ្ឋាភិបាល។ (រូបថត៖ TTXVN) |
នៅចុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីរដ្ឋាភិបាលបានអញ្ជើញបកស្រាយបំភ្លឺបន្ថែមនូវបញ្ហាពាក់ព័ន្ធមួយចំនួន ដែលចំណុះការទទួលខុសត្រូវ របស់រដ្ឋាភិបាល ហើយឆ្លើយសំណួរដោយផ្ទាល់របស់សមា ជិកសភាផង ដែរ។ តាមលោកនាយករដ្ឋមន្រ្តីថា ក្នុងអាណត្តិកន្លងទៅ ទោះបីជាជួបការ លំបាកដោយសារគ្រោះមហន្តរាយធម្មជាតិនិងជម្ងឺរាតត្បាត Covid-19 ក៏ ដោយ ប៉ុន្តែវៀតណាមសម្រេចបានទំហំ GDP ចំនួនជាង១២០០ ពាន់លាន ដុល្លាអាមេរិក ក្នុងដំណាក់កាល៥ឆ្នាំកន្លងមក ដោយ ឈរលើមូលដ្ឋានគ្រឹះ នៃម៉ាក្រូសេដ្ឋកិច្ចប្រកបដោយស្ថិរភាព។ វៀតណាមត្រូវបានចាត់ទុកជា ខឿនសេដ្ឋកិច្ចមួយក្នុងចំណោមខឿនសេដ្ឋកិច្ចទើបលេចឡើងដ៏ជោគជ័យ បំផុត។ ក្នុងរយៈពេល៦ឆ្នាំកន្លងមក វៀតណាមបានបង្កើតការងារថ្មីឡើង ដល់ទៅ២៨លានកន្លែង។ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនកើនជិត១៤៥% ហើយអត្រាគ្រួសារក្រីក្រពី៩,៨%បានធ្លាក់ចុះនៅក្រោម៣%តែប៉ុណ្ណោះ។ វៀតណាមក៏បានសម្រេចយ៉ាងល្អនូវតួនាទីសំខាន់ៗដូចជាប្រធានអាស៊ានឆ្នាំ២០២០និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិផងដែរ។
ឆ្លើយសំណួរស្ដីពីដំណោះស្រាយអនុវត្តគោលដៅដើរទន្ទឹមគ្នាទាំងពីរ ដោយប្រយុទ្ធប្រឆាំងនឹងជម្ងឺ Covid-19 ប្រកបដោយប្រសិទ្ធភាពផង ហើយ ធានាការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិសុខសង្គមផង លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកច្បាស់ថា៖
“ជម្ងឺរាតត្បាត Covid-19 បន្តវិវត្តន៍យ៉ាងស្មុគស្មាញលើទូទាំងពិភព លោក។ ហេតុដូច្នេះ គោលដៅរបស់វៀតណាមគឺបង្ការទប់ស្កាត់ កុំឲ្យជម្ងឺ រីករាលដាលទៅក្នុងសហគមន៍ ជៀសវាងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅលើផ្នែក សេដ្ឋកិច្ច ថែរក្សាស្ថិរភាពសង្គម បង្កើតការងារធ្វើ ហើយទទួលបានកំណើន ចាំបាច់។ ខ្ញុំចង់សង្កត់ធ្ងន់ទៅលើការកសាងខឿនសេដ្ឋកិច្ចប្រកបដោយ លក្ខណៈខ្លួនទីពឹងខ្លួនខ្ពស់ ធានាការផ្គត់ផ្គង់ ផ្ដោតសំខាន់ទៅលើទីផ្សារ ក្នុងស្រុក ដោយដើរទន្ទឹមនឹងការធ្វើអាជីវកម្មទីផ្សារអន្តរជាតិប្រកបដោយ ប្រសិទ្ធភាព។ គិតត្រឹមពេលនេះ យើងទទួលបានអតិរេកពាណិជ្ជកម្មជិត២០ ពាន់លានដុល្លាអាមេរិកហើយ។ ត្រូវថែរក្សាឲ្យបានរឹងមាំនូវផលិតកម្មកសិ កម្មដើម្បីធ្វើជាទីបង្អែកក្នុងវិបត្តិជម្ងឺរាតត្បាត ព្រមទាំងអភិវឌ្ឍឧស្សាហកម្ម សេវាកម្ម សេដ្ឋកិច្ចឌីជីថលនិងទេសចរណ៍។ ក្រៅពីនោះ ផ្លាស់ប្ដូរវិធីសាស្ត្រ ធ្វើការនិងប្រតិបត្តិក្នុងវិស័យជាច្រើន បង្កើនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ស្វ័យប្រវត្តិកម្ម និងការផ្ទេរប្ដូរឌីជីថល ឆ្ពោះទៅអភិវឌ្ឍខឿនសេដ្ឋកិច្ចគ្មាន ការប៉ះពាល់គ្នា”។
នារសៀលថ្ងៃដដែល រដ្ឋសភាពិភាក្សាតាមក្រុមនីមួយៗអំពីសេចក្ដី ព្រាងឯកសារដាក់ជូនមហា សន្និបាតតំណាងទូទាំងប្រទេសលើកទី១៣ របស់បក្ស៕