រដ្ឋសភាវៀតណាមបញ្ចប់១ថ្ងៃកន្លះពិភាគ្សាអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
(VOVWORLD) /  
|
សម័យប្រជុំលើកទី៦រដ្ឋសភាវៀតណាមនីតិកាលទី១៣ (VOV) |
Vovworld-រដ្ឋសភាវៀតណាមបញ្ចប់១ថ្ងៃកន្លះពិភាគ្សាអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមវាយតំលៃរួមអំពីសម័យពិភាគ្សា អនុប្រធានរដ្ឋសភាវៀតណាម
លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា មានសមាជិកសមាជិការសភា
ជាង៦០នាក់ចុះឈ្មោះថ្លែងមតិនិងសមាជិករដ្ឋាភិបាល៥រូបចូលរួមបកស្រាយ។ បរិយាកាសពិភាគ្សាស្មោះត្រង់ខ្លឹមសារជ្រាលជ្រៅលើវិស័យជាច្រើន។
បន្តរួមមតិអំពីសេដ្ឋកិច្ច នាព្រឹកថ្ងៃទី១វិច្ឆិកា ក្រៅពីខ្លឹមសារអំពីរៀបចំរចនា
សម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញ អំពីគោលដៅអភិវឌ្ឍន៍ក្នុងរយៈពេល២ឆ្នាំ ២០១៤
-២០១៥ បណ្ដាដំណាងក៏បានស្នើររដ្ឋាភិបាលយកចិត្តទុកដាក់ថែមទៀតជាងដល់បណ្ដាកញ្ចប់ជំរុញសេដ្ឋកិច្ច។ ក្នុងនោះគួរឲ្យយកចិត្តទុកដាក់គឺជំរុញការប្រើប្រាស់ក្នុងវិស័យសាងសង់ផ្ទះនៅ។ លោក Vo Kim Cu សមាជិកសភាមណ្ឌល Ha Tinh
បានស្នើរថា៖
“សូមស្នើរកសាងផែនការគួរផ្សាភ្ជាប់នឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង ពីព្រោះគួរយកចិត្តទុកដាក់អាទិភាពសមស្របបណ្ដាប្រភពកំលាំងដើម្បីកសាងប្រព័ន្ធផែនការមានចរិតលក្ខណៈយុទ្ធសាស្ត្ររយៈពេលវែង។ បន្ទាប់នោះមានគោលនយោបាយវិនិយោគសមស្របដើម្បីបង្កើននូវតំលៃសេដ្ឋកិច្ច។”
ត្រូវមានផែនការរយៈពេលវែងនិងដំណោះស្រាយមេដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម។ នោះជាមតិរបស់អ្នកបោះឆ្នោតជាច្រើនក្នុងពេលតាមដានសម័យពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គមរបស់រដ្ឋសភានាព្រឹកថ្ងៃទី១វិច្ឆិកា។
បញ្ហាមួយក្នុងចំណោមបញ្ហាត្រូវបានអ្នកបោះឆ្នោតយកចិត្តទុកដាក់នាបច្ចុប្បន្ន
គឺការងារធ្វើ។ លោក Tran Quoc Dinh នៅខ័ណ្ឌ Hai Ba Trung ទីក្រុងហាណូយបាន
ចាត់ទុកថា រដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ជាពិសេសដោះស្រាយការងារធ្វើសំរាប់
យុវជន ពិសេសគឺយុវជននៅដំបន់ជនបទ ដំបន់ជនរួមជាតិជាជនជាតិភាគតិច។
“បើចង់ឲ្យសង្គមឈានឡើងនោះ ត្រូវធានាជីវភាពរស់នៅ ការងារធ្វើ សង្គម
ទើបនឹងបានលើកកំពស់។ នាបច្ចុប្បន្ន ឪពុកម្ដាយជាច្រើននាក់ចិញ្ចឹមកូនដល់
អាយុ២៣ឆ្នាំហើយក្រោយនោះនៅត្រូវថែទាំទៀតដោយសារគ្មានការងារធ្វើ៕”
-VOVWORLD