រដ្ឋសភាវៀតណាមបានប្រគល់សម្ភារៈបរិក្ខារពេទ្យដល់រដ្ឋសភានៃប្រទេសអាហ្វ្រិកនិងមជ្ឈិមបូព៌ាមួយចំនួន
(VOVWORLD) - នារសៀលថ្ងៃទី ២៨ ឧសភា នៅវិមានរដ្ឋសភា អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកាល័យរដ្ឋសភា លោក Nguyen Hanh Phuc តំណាងរដ្ឋសភា វៀតណាម បានអញ្ជើញប្រគល់សម្ភារៈបរិក្ខារពេទ្យជូនចំពោះរដ្ឋសភានៃប្រទេសអាហ្វ្រិកនិងមជ្ឈិមបូព៌ាមួយចំនួន (រួមមានប្រទេសអាល់ហ្សេរី អ៊ីរ៉ង់ ម៉ូហ្សំប៊ិក ប៉ាឡេស្ទីន អាហ្វ្រិកខាងត្បូង) និងសមាគមកាកបាទក្រហមឥណ្ឌា។
អគ្គលេខាធិការរដ្ឋសភានិងជាប្រធានខុទ្ទកាល័យរដ្ឋសភាលោក Nguyen Hanh Phuc (ខាងស្តាំ) ជូនសម្ភារៈបរិក្ខាពេទ្យដល់ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅវៀតណាមលោក Saadi Salama |
អញ្ជើញថ្លែងមតិក្នុងពិធីនេះ អគ្គលេខាធិការរដ្ឋសភា ប្រធានខុទ្ទកា ល័យរដ្ឋសភាលោក Nguyen Hanh Phuc បានលើកច្បាស់ថា៖ “ក្នុងដំណើរការឆ្លើយតប នឹងជំងឺរាត ត្បាត COVID-19 វៀតណាមទទួលបានជំនួយឧបត្ថម្ភដ៏មានតម្លៃ ពីប្រទេសជាច្រើនដែលជាមិត្តភក្តិ និង សហគមន៍អន្តរជាតិ។លោក Nguyen Hanh Phuc សង្ឃឹមថា អំណោយរបស់រដ្ឋសភាវៀតណាម នឹងជួយបន្ថែមផ្នែកមួយខាងស្មារតីក៏ដូចជាខាងសម្ភារៈ ដើម្បីជួយប្រជាជននៃបណ្តាប្រទេសយកឈ្នះ លើជំងឺរាត ត្បាត COVID-19 យ៉ាងឆាប់បំផុត។
តាងនាមឯកអគ្គរដ្ឋទូតដែលទទួលបានសម្ភារៈបរិក្ខាពេទ្យនេះ ឯកអគ្គរដ្ឋទូតប៉ាឡេស្ទីនប្រចាំនៅប្រទេស វៀតណាម លោក Saadi Salama បានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 នៅវៀតណាមនាពេលកន្លងមក។ ទន្ទឹមជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេតនានិងជំនួយដ៏មានតម្លៃ ដែលរដ្ឋសភានិងប្រជាជនវៀតណាមផ្តល់ជូនរដ្ឋសភានិងប្រជាជននៃបណ្តាប្រទេសផងដែរ៕