|
កិច្ចប្រជុំលើកទី៦ រដ្ឋសភាវៀតណាមនីតិកាលទី១៣
|
(VOVworld)-រដ្ឋសភាវៀតណាមបានឯកភាពដម្លើងកម្រិតអតិបរមាចំណាយ
ថវិការរដ្ឋឡើង៥,៣%GDP។ នេះជាខ្លឹមសារ១ក្នុងចំណោម ខ្លឹម សារក្នុងសេច
ក្តីសម្រេចចិត្តស្តីអំពីការកែទម្រង់គំរោងថវិការរដ្ឋឆ្នាំ២០១៣ និង គំរោងថវិការរដ្ឋ
ឆ្នាំ២០១៤ ដែលបានរដ្ឋសភាអនុម័តនាព្រឹកថ្ងៃទី១២វិច្ឆិកា។
តាមសេចក្តីសម្រេចចិត្តនេះ រដ្ឋសភាបានមូលមតិជាឯកច័ន្ទជាមួយប្រាក់ ចំណូលថវិការរដ្ឋសរុបគឺ ៧៨២.៧០០ពាន់លានដុងវៀតណាម ចំនួនចំណាយ
ថវិការរដ្ឋសរុបគឺជាង១ពាន់ពាន់លានដុង និងកម្រឹតថវិការ ហួសកម្រឹតរដ្ឋគឺ
២២៤.០០០ពាន់លានដុង។
ក្នុងឆ្នាំ២០១៤ វៀតណាមនឹងបន្តអនុវត្តន៌ការលើកលែងពន្ធ បង្កើនបន្ថែមVAT
និងពន្ធប្រាក់ចំណូលបុគ្គល និងពន្ធមួយចំនួនទៀត។
ចំពោះការកែទម្រង់គំរោងថវិការរដ្ឋឆ្នាំ២០១៣ រដ្ឋសភាយល់ព្រមប្រគល់ ឲ្យរដ្ឋាភិបាលលើកកម្រឹតចំណាយហួសកម្រឹតថវិការរដ្ឋឆ្នាំ២០១៣ ដើម្បីបំពេញលើការខ្វះថវិការរដ្ឋមជ្ឈឹមដែលត្រូវប្រមូល ប៉ុន្តែមិនហួស៥,៣%GDP៕