រដ្ឋសភាវៀតណាមប្រកាសលទ្ធផលនៃការបោះឆ្នោតទំនុកទុកចិត្តចំពោះដំណែងចំនួន ៤៧

(VOVworld) – លទ្ធផលនៃការបោះឆ្នោតទំនុកទុកចិត្តចំពោះដំណែងចំនួន ៤៧ ជ្រើសតាំងដោយរដ្ឋសភា ត្រូវបានប្រកាសជាផ្លូវការនាព្រឹកថ្ងៃទី ១១ មិថុនា។
តាមនោះ ប្រធានរដ្ឋវៀត​ណាមទទួលបានសម្លេងគាំទ្រ ៦៦.២៧% ប្រធារដ្ឋសភា
វៀតណាមទទួលបាន ៦៥.៨៦% និងនាយករដ្ឋមន្ត្រីវៀតណាមទទួលបាន ៤២.១៧%។ សេចក្តីសម្រេចចិត្តស្តីពីលទ្ធផលនៃការបោះឆ្នោតទំនុកទុក ចិត្តក៏ត្រូវរដ្ឋសភាបាន
អនុម័តដោយសម្លេងគាំទ្រ ៩៥% របស់សមាជិកសភា។ វាយតំលៃសរុបចំពោះការ
បោះឆ្នោតទំនុក ទុកចិត្តនេះ ប្រធានរដ្ឋសភាវៀតណាម​ លោក Nguyen Sinh Hung
បានសង្កត់​ធ្ងន់ថា៖ រដ្ឋសភាបានសម្រេចភារកិច្ច សំខាន់​ចំពោះមុខប្រទេសជាតិនិង
ប្រជាជន។ ការវាយតំលៃរបស់សមាជិកសមាជិការសភាក្នុងការបោះឆ្នោតទំនុកទុកចិត្ត
នេះគឺបរានុម័ត។

“ការបោះឆ្នោតទំនុកទុកចិត្តត្រូវបានអនុវត្តចំពោះដំណែងសំខាន់។រដ្ឋសភាទាមទា
ទទួលខុសត្រូវខ្ពស់។ អត្រាទទួលបានសម្លេងគាំទ្ររបស់សមាជិកសមាជិកាសភាខ្ពស់
ចំពោះដំណែងនិមួយៗគឺជាការលើកទឹកចិត្តនិងការទទួលស្គាល់រាល់លទ្ធផលក្នុងការ
ងារដែលទទួលបានក្នុងរយៈពេលកន្លងមក។ បណ្ដាដំណែងដែលទទួលបានសម្លេង
គាំទ្រទាបត្រូវខំប្រឹងប្រែងអនុវត្តភារកិច្ចល្អជាងទៀត នាពេលខាងមុខ៕”

រដ្ឋសភាវៀតណាមប្រកាសលទ្ធផលនៃការបោះឆ្នោតទំនុកទុកចិត្តចំពោះដំណែងចំនួន ៤៧  - ảnh 1
លទ្ធផលនៃការបោះឆ្នោតទំនុកទុកចិត្តចំពោះដំណែងចំនួន ៤៧ ជ្រើសតាំងដោយរដ្ឋសភា ត្រូវបានប្រកាសជាផ្លូវការនាព្រឹកថ្ងៃទី ១១ មិថុនា។ (Image: VOV Online)


ប្រតិកម្មទៅវិញ

ផ្សេងៗ