រដ្ឋសភាវៀតណាមផ្ដោតសំខាន់លើការងារកសាងច្បាប់

រដ្ឋសភាវៀតណាមផ្ដោតសំខាន់លើការងារកសាងច្បាប់ - ảnh 1
ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ថ្លែងមតិក្នុងសម័យប្រជុំលើកទី២៩របស់គណៈកម្មាធិការអចិន្ត្រៃ រដ្ឋសភា (រូបថត៖TTXVN)

(VOVworld) - នៅសម័យប្រជុំលើកទី២៩របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀត
ណាម និតិកាលទី១៣ ដែលបើកនាព្រឹកថ្ងៃទី១៤ កក្កដានៅរដ្ឋធានីហាណូយ បណ្ដា
សមាជិកសមាជិសាភាការបានលៃទុកពេលវេលាជាច្រើនសំរាប់ការងារកសាងច្បាប់។គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាបានរួមមតិស្ដីអំពីខ្លឹមសារមូលដ្ឋានមួយចំនួន ដែល
កំណត់ទិសឲ្យការកសាងគម្រោងច្បាប់បោះឆ្នោតសមាជិកសភា និងសមាជិកក្រុម
ប្រឹក្សាប្រជាជន និងបណ្ដាគម្រោងច្បាប់ផ្សេងៗដូចជាគម្រោងច្បាប់អត្តសញ្ញាណប័ណ្ណ គម្រោងច្បាប់អត្រានុកូលដ្ឋាន គម្រោងច្បាប់ចាត់តាំងតុលាការប្រជាជន(វិសោធនកម្ម)
ជាដើម។សម័យប្រជុំនេះគ្រោងនឹងបិទបញ្ចប់នាថ្ងៃទី១៦ កក្កដា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ