រដ្ឋសភាវៀតណាមផ្ដល់យោបល់លើគំរោងច្បាប់យោជិនជំនាញនិងកម្មករ និយោជិតការពារជាតិ
(VOVworld) - បន្តសម័យប្រជុំលើកទី៤១ នាព្រឹកថ្ងៃទី២៣ កញ្ញា គណៈកម្មាធិការ
អចិន្ត្រៃរដ្ឋសភាវៀតណាមបានផ្ដល់យោបល់លើគំរោងច្បាប់យោជិនជំនាញនិង
កម្មករ និយោជិកការពារជាតិ។អង្គប្រជុំសុទ្ធតែឯកភាពថា ចាំបាច់ត្រូវចេញផ្សាយ
ច្បាប់ នេះដើម្បីសម្របជាមួយរដ្ឋធម្មនុញ្ញស្ដីពីសមត្ថកិច្ចរបស់រដ្ឋសភាដែលកំណត់
ប្រព័ន្ធវានន្តរស័ក្តរបស់យោជិនជំនាញ សិទ្ធិនិងកាតព្វកិច្ចរបស់យោជិនជំនាញនិង
កម្មករ និយោជិកការពារជាតិ។ការបង្កើតច្បាប់នេះនឹងរួមចំណែក កសាងកងទ័ព
ប្រជាជនវៀតណាមឆ្លើយតបនឹងតម្រូវការនៃដំណាក់កាលថ្មី។
នារសៀលថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាបានផ្ដល់យោបល់លើការ
អនុវត្ត គោលនយោបាយ ច្បាប់ស្ដីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចតភ្ជាប់នឹងការធានាសន្តិ
សុខ ការពារជាតិនៅលើភូមិភាគយុទ្ធសាស្ត្រនៅទូទាំងប្រទេស៕