រដ្ឋសភាវៀតណាមផ្ទៀងស្ដាប់របាយការណ៍និងពិភាគ្សាអំពីគម្រោងច្បាប់

រដ្ឋសភាវៀតណាមផ្ទៀងស្ដាប់របាយការណ៍និងពិភាគ្សាអំពីគម្រោងច្បាប់ - ảnh 1
ទិដ្ឋភាពនៃសម័យប្រជុំ១របស់រដ្ឋសភាវៀតណាម


(VOVworld) - ពង្រាងច្បាប់ចាត់តាំងរដ្ឋសភា (វិសោធនកម្ម) ជាខ្លឹមសារស្នូល ដែល
បានយកមកពិភាគ្សាក្នុងសម័យប្រជុំរបស់រដ្ឋសភាវៀតណាមនាព្រឹកថ្ងៃទី២២ តុលា
។សមាជិកសមាជិការសភាជាច្រើនបានស្នើរថា ចាំបាច់ត្រូវបំពេញវិធានការដើម្បី
ផ្លាស់ប្ដូរថ្មីសកម្មភាពរបស់រដ្ឋសភាដោយឈរលើស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅឆ្លើយ
តបបានតម្រូវការអភិវឌ្ឍន៍និងរួមចំណែកជំនះពុះពារលើរាល់កំហិតក្នុងការងារ
ចាត់តាំងនិងធ្វើសកម្មភាពរបស់រដ្ឋសភានាពេលកន្លងទៅ។លោក Tran Ngoc Vinh
សមាជិកសភាទីក្រុង Hai Phong បានចាត់ទុកថា ត្រូវបំពេញមាត្រាដោយឡែក​១ ស្ដីពីការចាត់តាំងក្បាលម៉ាស៊ីននៃរដ្ឋសភា។
“ខ្ញុំស្នើរឲ្យគណៈតាក់តែងច្បាប់ ស្រាវជ្រាវ កំណត់យ៉ាងច្បាស់លាស់នូវការទទួល
ខុសត្រូវ សិទ្ធិ ដើម្បីធានាលក្ខណៈឯករាជ្យសំរាប់សមាជិកសមាជិការសភា ព្រម
ទាំងបង្ហាញពីស្មារតី បទដ្ឋានសំខាន់បំផុតរបស់សមាជិកសមាជិការសភា គឺឆ្លុះ
បណ្ចាំងបាន សម្លេង បំណងរបស់អ្នកបោះឆ្នោតនៅរដ្ឋសភា”។
នាថ្ងៃដដែល រដ្ឋសភា ក៏បានផ្ទៀងស្ដាប់របាយការណ៍ពិនិត្យឡើងវិញនូវគម្រោង
ច្បាប់ធនធាន បរិស្ថានសមុទ្រ កោះ និងគម្រោងច្បាប់ស្ដីពីរណសិរ្សមាតុភូមិវៀត
ណាម(វិសោធនកម្ម)ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ