រដ្ឋសភាវៀតណាមផ្ទៀងស្តាប់របាយការណ៍ត្រួតពិនិត្យគំរោងច្បាប់ស្តីពីការដេញថ្លៃទ្រព្យសម្បត្តិ្ត


រដ្ឋសភាវៀតណាមផ្ទៀងស្តាប់របាយការណ៍ត្រួតពិនិត្យគំរោងច្បាប់ស្តីពីការដេញថ្លៃទ្រព្យសម្បត្តិ្ត - ảnh 1
រដ្ឋសភាវៀតណាមផ្ទៀងស្តាប់របាយការណ៍ត្រួតពិនិត្យគំរោងច្បាប់ស្តីពីការដេញថ្លៃទ្រព្យសម្បត្តិ្ត (Image: VNA)

(VOVworld) - បន្តរបៀបវារៈសម័យប្រជុំលើកទី ១០ រដ្ឋសភាវៀតណាមនីតិកាល
ទី ១៣ នាព្រឹកថ្ងៃទី ៤ វិច្ឆិកា សមាជិកសមាជិកាសភាបានផ្ទៀងស្តាប់របាយការ​ណ៍
ត្រួតពិនិត្យគំរោងច្បាប់ស្តីពីការដេញថ្លៃទ្រព្យសម្បត្តិនិងពិភាគ្សាអំពីខ្លឹមសារមួយ
ចំនួនក្នុងគំរោងការណ៍ច្បាប់ស្ថិតិ (វិសោធនកម្ម)។ បណ្ដាសមាជិកបានចាត់ទុក
ថា៖ គំរោងច្បាប់ដេញថ្លៃទ្រព្យសម្បត្តិគឺសំដៅបង្កើតមូលដ្ឋានគត្តិយុត្តិស្ថិរភាព
 ឯកភាពសំរាប់សកម្មភាពដេញថ្លៃទ្រព្យសម្បត្តិឲ្យសមស្របនឹងឯកសារច្បាប់
ទាក់ទិនដល់សកម្មភាពពោលខាងលើដែលកំពុងត្រូវបានធ្វើវិសោធនកម្មដូច
ជា៖ ច្បាប់ដីធ្លី ច្បាប់ដោះស្រាយរំលោភរដ្ឋបាល ជាដើម។ ការចេញផ្សាយច្បាប់
ដេញថ្លៃទ្រព្យសម្បត្តិសំដៅផ្លាស់ប្តូរឲ្យបានខ្លាំងក្លាចំពោះវិស័យនេះតាមទិសជំ
នាញភាវូបនីយកម្មសង្គមភាវូបនីយកម្មរួមចំណែកកែលំអរយន្តការសេដ្ឋកិច្ច
ទីផ្សារឲ្យសមស្របនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ