រដ្ឋសភាវៀតណាមផ្ទេរប្រគល់មុខតំណែងជាប្រធាន APPF ជូនរដ្ឋសភាកម្ពុជា
(VOVWORLD) -លោកស្រី Tong Thi Phong បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលកន្លងទៅ ហើយអះអាងថា៖វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ក្នុងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ វៀតណាម និងកម្ពុជា។
រដ្ឋសភាវៀតណាមផ្ទេរប្រគល់មុខតំណែងជាប្រធាន APPF ជូនរដ្ឋសភាកម្ពុជា |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ មេសានោះ នាថ្ងៃទី ២៥ មេសា គណប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយលោកស្រី Tong Thi Phong អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានអញ្ជើញជួបសន្ទនាជាមួយប្រធានរដ្ឋសភាកម្ពុជាសម្តេចអគ្គ
មហាពញាចក្រី ហេង សំរិន។ នៅក្នុងជំនួបនេះ លោកស្រី Tong Thi Phong បានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភានៃប្រទេសទាំងពីរនាពេលកន្លងទៅ ហើយអះអាងថា៖វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ក្នុងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពជាប្រពៃណីរវាងប្រទេសទាំងពីរ វៀតណាម និងកម្ពុជា។
បន្ទាប់ពីជំនួបនេះ ទទួលបានការផ្ទេរសិទ្ធិពីប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan និងអនុវត្តន៍តាមយន្តការនៃវេទិកា APPF នោះ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញផ្ទេរប្រគល់មុខតំណែងជាប្រធាន APPF អាណត្តិ ២០១៨ - ២០១៩ និងសិទ្ធិទទួលរៀបចំសន្និសីទជាប្រាចាំឆ្នាំលើកទី ២៧ ជូនរដ្ឋសភាកម្ពុជា។ បន្ទាប់ពីពិធីការផ្ទេរប្រគល់នេះ លោកស្រី Tong Thi Phong បានសម្ដែងជំនឿជាក់ថា៖ រដ្ឋសភាកម្ពុជានឹងសម្រេចយ៉ាងល្អប្រសើរនូវភារកិច្ចជាប្រធាន APPF ព្រមទាំងអះអាងថា៖រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយរដ្ឋសភាកម្ពុជា និងអនុវត្តន៍យ៉ាងពេញលេញនូរបៀបវារៈនៃ APPF ដើម្បីសន្និសីទ APPF លើកទី ២៧ នៅកម្ពុជាប្រព្រឹត្តិទៅប្រកបដោយជោគជ័យ។
នាល្ងាចថ្ងៃដដែល អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជោះញជួបពិភាក្សាការងារជាមួយគណប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយអនុប្រធានទី ២ នៃរដ្ឋសភា លោក ងួន ញ៉ិលផងដែរ៕