រដ្ឋសភាវៀតណាមពិនិត្យមើលនិងពិភាក្សាអំពីគំរោងច្បាប់សំខាន់មួយចំនួន
|
សម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី១៣ (VOV) |
(VOV)_បន្តរបៀបវារះ នៃសម័យប្រជុំលើកទី៧ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ នារសៀលថ្ងៃទី៤ មិថុនា រដ្ឋសភាបានស្ដាប់របាយការណ៍ ពិនិត្យឡើងវិញគំរោង ច្បាប់ចំនួន៥ រួមមាន៖ គំរោងច្បាប់អត្តសញ្ញាណប័ណ្ណ គំរោងច្បាប់អត្រនុកូលដ្ឋាន គំរោងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមាត្រមួយចំនួននៃច្បាប់សញ្ជាតិវៀត
ណាម…។ល។
មុននោះ ក្នុងពេលពិភាក្សា នាព្រឹកថ្ងៃទី៤ ឧសភា សមាជិក សមាជិកាសភាជាច្រើនរូប បានយកចិត្តទុកដាក់ដល់បញ្ហាសន្តិសុខអាកាសចរណ៍នៃគំរោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់អាកាសចរណ៍ស៊ីវិលវៀតណាម។
លោក Dang Ngoc Nghia សមាជិកសភាមណ្ឌល Thua Thien Hue រួមមតិថា៖
“សន្តិសុខអាកាសចរណ៍គឺសំខាន់ណាស់។ ក្នុងច្បាប់ក៏បានស្ដីពីខ្លឹមសារជាក់ស្ដែងជាច្រើនហើយ ប៉ុន្តែខ្ញុំនៅស្នើថា៖កងកម្លាំងនេះត្រូវបានជ្រើសរើស ហ្វឹក
ហាត់ឲល្អ ។ ខ្ញុំស្នើថា៖ត្រូវប្រគល់កងកម្លាំងនេះអោយក្រសួងគមនាគមន៍ដឹកជញ្ជូន
គ្រប់គ្រង៕ ”