រដ្ឋសភាវៀតណាមពិភាក្សាគម្រោងច្បាប់ស្ដីពីកិច្ចការពារនិងអភិវឌ្ឍន៍ព្រៃឈើ ( ធ្វើវិសោធនកម្ម)
(VOVWORLD) -នាព្រឹកថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមបានពិភាក្សាលើគម្រោងច្បាប់ស្ដីពីកិច្ចការពារ និងអភិវឌ្ឍន៍ព្រៃឈើ (ធ្វើវិសោធនកម្ម)។
រដ្ឋសភាវៀតណាមពិភាក្សាគម្រោងច្បាប់ស្ដីពីកិច្ចការពារនិងអភិវឌ្ឍន៍ព្រៃឈើ
( ធ្វើវិសោធនកម្ម) |
នាព្រឹកថ្ងៃទី ១៩ មិថុនា នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមបានពិភាក្សាលើគម្រោងច្បាប់ស្ដីពីកិច្ចការពារ និងអភិវឌ្ឍន៍ព្រៃឈើ (ធ្វើវិសោធនកម្ម)។ ពិភាក្សាស្ដីពីការបែងចែកប្រភេទព្រៃនោះ មតិមួយចំនួនបានឯកភាពគ្នាចំពោះការកំណត់ប្រភេទព្រៃចំនួន ៣ ដូចគម្រោងច្បាប់ព្រៃឈើគឺ៖ ព្រៃអភិរក្ស ព្រៃការពារ និងព្រៃផលិតកម្ម។ លោក Nguyen Van Man សមាជិកសភា មណ្ឌលខេត្ត Quang Binh បាន ឲ្យដឹងថា៖
“ការបែងចែកប្រភេទព្រៃដូច្នេះគឺសមស្របនឹងប្រទេសជាច្រើននៅលើពិភពលោក។ គេភាគច្រើនក៏បែងចែកព្រៃជា ២ ប្រភេទគឺព្រៃសដ្ឋកិច្ច និងព្រៃការពារ ដើម្បីនាពេលអនាគតយើងនឹងមានភាពងាយស្រួលក្នុងដំណើរការធ្វើសមាហរណកម្ម និងសហប្រតិបត្តិការអន្តរជាតិ។ ជាពិសេសក្នុងការអនុវត្តគ្រប់គ្រងព្រៃប្រកបដោយនិរន្តរភាព”។
រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Nguyen Xuan Cuong បានឲ្យដឹងថា៖គោលបំណងនៃការបែងចែកប្រភេទព្រៃគឺបង្កើតឡើងក្របខ័ណ្ឌច្បាប់សម្រាប់ការធ្វើផែនកាគោលនយោបាយគ្រប់គ្រងព្រៃប្រកបដោយប្រសិទ្ធភាព រួមទាំងធានាឲ្យបានការឯកភាពក្នុងបទបញ្ញត្តិនៃប្រព័ន្ធច្បាប់ទៀតផង។
នាល្ងាចថ្ងៃទី ១៩ មិថុនា រដ្ឋភាបានអនុម័តលើសេចក្តីសម្រេចចិត្តស្តីពីការអនុម័តលើការទូទាត់ថវិការដ្ឋឆ្នាំ ២០១៥ រួមទាំងបណ្ដាច្បាប់ដូចជា៖ ច្បាប់ផ្ទេរប្រគស់បច្ចេកវិទ្យា(ធ្វើវិសោធនកម្ម) ច្បាប់ធារាសាស្ដ្រនិងច្បាប់ទេសចរណ៍(ធ្វើវិសោធនកម្ម)ជាដើម៕