រដ្ឋសភាវៀតណាមពិភាក្សាតាមក្រុមអំពីគំរោងច្បាប់ចំនួន៣

រដ្ឋសភាវៀតណាមពិភាក្សាតាមក្រុមអំពីគំរោងច្បាប់ចំនួន៣ - ảnh 1
បណ្ដាសមាជិកសភាវៀតណាម បាន ពិភាក្សារ តាមក្រុមៗ​(http://www.xaluan.com)

(VOVworld)-បន្តរបៀបវារៈនៃកិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី
១៣ នាពេលរសៀលថ្ងៃទី ៦មិថុនា បណ្តាសមាជិកសភាបានពិភាក្សាតាមក្រុមៗ
អំពី គំរោងច្បាប់សហករណ៌(វិសោធនកម្ម)។ អភិវឌ្ឍន៌សហករជាការផ្តួចផ្តើម
គំនិតដ៏ធំរបស់បក្សនិងរដ្ឋវៀតណាម សំដៅនំាតំបន់សហករណ៌និយាយដោយ
ឡែកនិងសមាសភាពសេដ្ឋកិច្ចសមូហភាពនិយាយរួម អភិវឌ្ឈន៌យ៉ាងទូលំទូ
លាយ និងមានទីតាំងសំខាន់ក្នុងការអភិវឌ្ឍន៌ប្រទេសជាតិ។ មតិជាច្រើនស្នើថា
ត្រូវធ្វើឲ្យច្បាស់ពី រូបសណ្ឋានសហករណ៌ថ្មី បើប្រៀបនឹងរូបសណ្ឋានសហករណ៌
ចាស់។ តាមនោះ រូបសណ្ឋានសហករណ៌ថ្មី គឺជាអង្គការដោយបណ្តា សមាជិក ស្ម័គ្រចិត្តចូលរួមដើម្បីជួយគ្នាទៅវិញទៅមក។ លោក Le Dac Lam សមាជិសភា
ខេត្ត Binh Thuan រួមមតិថា៖

        “បើប្រៀបនឹងអង្គភាពអាជីវកម្មគឺ សហករណ៌មិនស្មើនឹងអង្គភាពអាជីវកម្ម
អំពីសេដ្ឋកិច្ចទេ ប៉ុន្តែប្រសិទ្ធភាពសង្គមគឺធំណាស់ដូចជា ការដោះស្រាយការងារ
ធ្វើឲ្យពលករ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម។ ខ្ញុំស្រុះចិត្តជាមួយការផ្តួច ផ្តើម
គំនិតថា ត្រូវមានគោលនយោបាយអនុគ្រោះអំពីពន្ធសម្រាប់សហករណ៌ពិសេស នៅតំបន់ជួបការលំបាក ដូចតំបន់កសិកម្ម ជនបទ និងជនជាតិ តំបន់ព្រៃភ្នុំ”៕

         នាព្រឹកថ្ងៃដ៏ដែល បណ្ដាសមាជិកសភាវៀតណាម  បាន ពិភាក្សារ
តាមក្រុមៗ​ អំពីសេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែម  មាត្រា មួយ ចំនួន របស់ច្បាប់មេធាវី ច្បាប់អគ្គិសនី។ អំពី  សេចក្ដីព្រាងច្បាប់ធ្វើ វិសោធនកម្ម  បំពេញបន្ថែម មាត្រាមួយចំនួន របស់ច្បាប់មេធាវី មានមតិជាច្រើន បាន ចាត់ទុក ថា៖ មិនត្រូវអនុញ្ញត្តអោយមន្ត្រីរដ្ឋការ ធ្វើមេធាវី ដោយសារ ប្រការនេះ អាចជះឥទ្ធិ ពលដល់ចរិតលក្ខណះបរានុម័តរបស់សកម្មភាពមេធាវី បង្កើតផ្នែក មេធាវី -មន្ត្រី រដ្ឋការមួយចំនួន គឺមិនស្លុងចិត្តទៅលើការងារនិងមិនសមស្របជាមួយលក្ខណះ
អន្តរជាតិ។ និងមតិ ជាច្រើនក៏បានស្នើថា៖ ត្រូវបង្កើនរយះពេលបណ្ដុះបណ្ដាមុខ
របរមេធាវី ពី 6ខែ  ឡើង 12ខែ។ សាមាជិកាសភា Tran Thi Hoa Sinh មណ្ឌល
Lang Son បានថ្លែងថា៖   “ក្នុងសភាពការណ៍នាបច្ចុប្បន្ន មេធាវីត្រូវបានលើក
កំពស់ ​សមត្ថភាព​ ​។ និងមានខ្លឹមសារមួយចំនួន ក្នុងច្បាប់ឆ្នាំ 2006 មិនសម
ស្របទៀតទេ  យើងត្រូវការធ្វើវិសោធនកម្ម បំពេញបន្ថែម។  ”

          ចំពោះ​ សេចក្ដីព្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែម មាត្រាមួយចំនួន 
របស់ ច្បាប់​អគ្គិសនី មតិជាច្រើនបានចាត់ទុកថា៖ ផ្នែកអគ្គិសនីនាបច្ចុប្បន្ននៅតែ
ផ្ដាច់មុខ។ មតិជាច្រើនបានស្រុះចិត្តគំនិត ចំពោះគំរោងផែនការអភិវឌ្ឍន៍អគ្គិសនី ជាតិ គំរោងផែនការអភិវឌ្ឍន៍អគ្គិសនីខេត្ត ទីក្រុងចំណុះមជ្ឈឹម លុបចោលគំរោង ផែនការអភិវឌ្ឍន៍អគ្គីសនីថ្នាក់ស្រុក។ លោក Nguyen Long Binh សមាជិក សភា 
មណ្ឌល Yen bai បានផ្តល់មតិថា៖​

      “ខ្ញុំឃើញថា ការរៀបចំផែនការអគ្គិសនីត្រូវផ្សារភ្ជាប់ បំរើការអភិវឌ្ឍន៌ សេដ្ឋ
កិច្ចសង្គម។ តាមខ្ញុំថា៖ រយៈពេលរៀបចំផែនការគឺ១០ឆ្នាំ និងទិសដៅ សម្រាប់
១០ ឆ្នាំ ជា​សមស្របណាស់។ អំពីតម្លៃលក់អគ្គីសនីគឺខ្ញុំស្រុះចិត្ត​គំនិតជាមួយការ​
អនុវត្ត​តាមយន្តការទីផ្សារ ដោយមានការគ្រប់គ្រងរបសស់រដ្ឋ”។

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ