រដ្ឋសភាវៀតណាមពិភាក្សាលើច្បាប់ព្រហ្មទណ្ឌ

(VOVWORLD) -បន្តកម្មវិធីនៃកិច្ចប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី២៤ ឧសភា រដ្ឋសភាបានពិភាក្សាលើពង្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមលើ មាត្រាមួយចំនួននៃច្បាប់ព្រហ្មទណ្ឌឆ្នាំ២០១៥។ 
រដ្ឋសភាវៀតណាមពិភាក្សាលើច្បាប់ព្រហ្មទណ្ឌ - ảnh 1

រដ្ឋសភាវៀតណាមពិភាក្សាលើច្បាប់ព្រហ្មទណ្ឌ 

ខ្លឹមសារនៃសេចក្តីព្រាងត្រូវបានអង្គប្រជុំផ្តោតការយកចិត្តទុកដាក់ នោះគឺ វិសាលភាពទទួលខុសត្រូវព្រហ្មទណ្ឌរបស់ ជនមានអាយុពី១៤ទៅដល់១៦ឆ្នាំ។ សមាជិកសភា លោក Bui Van Xuyen មណ្ឌលThai Binh បានចាត់ទុកថា៖

“ខ្ញុំយល់ស្របនឹងវិធានការបានចែងក្នុងសេចក្តីព្រាងច្បាប់ដែលរដ្ឋាភិបាលដាក់ជូនមុននេះ។ ប្រការនេះក៏ស្រុះចិត្តគំនិតរបស់ស្ថាប័ន អង្គការមជ្ឈឹមមួយចំនួនអំពី គោលនយោបាយព្រហ្មទណ្ឌមុនក៏ដូចជាក្រោយសម្រាប់កុមារ ដែលចែងក្នុងក្រម ច្បាប់ព្រហ្មទណ្ឌកាលពីឆ្នាំ១៩៩៩។ជាពិសេស កុំដោយសារកើតមានឡើងករណី មួយចំនួន បណ្តាលឲ្យយើងផ្លាស់ប្តូរគោលនយោបាយព្រហ្មទណ្ឌទាំងស្រុងសម្រាប់ កុមារ ដែលបានគងវង្សតាំងពីយូរណាស់មកហើយនោះ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ