រដ្ឋសភាវៀតណាមពិភាក្សាលើសេចក្តីព្រាងច្បាប់មួយចំនួន

(VOVWORLD) - ប្រធានគណៈកម្មាធិការវប្បធម៌ និងអប់រំនៃរដ្ឋសភា បានបង្ហាញរបាយការណ៍ផ្ទៀងផ្ទាត់គោលជំហរវិនិយោគ នៃកម្មវិធីគោលដៅជាតិស្តីពី ការអភិវឌ្ឍវប្បធម៌សម្រាប់ដំណាក់កាល ២០២៥ - ២០៣៥។

នាថ្ងៃទី ៣ មិថុនា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំលើកទី ៧ នៃរដ្ឋសភានីតិកាលទី ១៥ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ដែលត្រូវបានអនុញ្ញាតដោយនាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានបង្ហាញនូវសេចក្ដីសំណើរ អំពីគោលជំហរវិនិយោគនៃកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍវប្បធម៌សម្រាប់ ដំណាក់កាល ២០២៥-២០៣៥។ ប្រធានគណៈកម្មាធិការវប្បធម៌ និងអប់រំនៃរដ្ឋសភា បានបង្ហាញរបាយការណ៍ផ្ទៀងផ្ទាត់គោលជំហរវិនិយោគ នៃកម្មវិធីគោលដៅជាតិស្តីពី ការអភិវឌ្ឍវប្បធម៌សម្រាប់ដំណាក់កាល ២០២៥ - ២០៣៥។
នៅថ្ងៃនេះផងដែរ សមាជិករដ្ឋសភាបានពិភាក្សាអំពីគម្រោងច្បាប់ស្តីពីការគ្រប់ គ្រង និងការប្រើប្រាស់អាវុធ គ្រឿងផ្ទុះ និងឧបករណ៍ជំនួយ (ធ្វើវិសោធនកម្ម); គម្រោង ច្បាប់ វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ឆ្មាំ។ រដ្ឋសភាក៏បាន ស្តាប់សេចក្ដីសំណើអំពីគម្រោងច្បាប់សហជីព (វិសោធនកម្ម) និងរបាយការណ៍ ផ្ទៀងផ្ទាត់គម្រោងច្បាប់នេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ