រដ្ឋសភាវៀតណាមពិភាក្សាអំពីខ្លឹមសារសំខាន់ៗទាក់ទិនដល់សេដ្ឋកិច្ចសង្គម

(VOVWORLD) - នាព្រឹកថ្ងៃទី៣១ ខែឧសភា បណ្ដាសមាជិកសភាចូលរួមសម័យប្រជុំលើក ទី៧ រដ្ឋសភានីតិកាលទី១៤ បន្តពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋ។

សមាជិកសភាជាច្រើនបានសម្ដែងនូវការយកចិត្តទុកដាក់ដល់បញ្ហាជាច្រើនស្ដីពីគម្រោង គមនាគមន៍នៅតំបន់វាលសណ្ដទន្លេ Cuu Long ការគ្រប់គ្រងតម្លៃ ការបង្ការប្រឆាំងនឹងអាសន្នរោគ ដំណោះស្រាយធានាកំណើនប្រកបដោយចីរ ភាព បញ្ហាបរិស្ថាន និងបញ្ហាកំណើនសេដ្ឋកិច្ចក្នុងកាលៈទេសៈនាបច្ចុប្បន្ន។

        បណ្ដាសមាជិកសភាបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ រដ្ឋាភិបាលក្នុងការបញ្ជាណែនាំយ៉ាងប្ដូរផ្ដាច់ដើម្បីអនុវត្តន៍ប្រកបដោយប្រសិទ្ធ ភាពនូវគោលដៅអភិវឌ្ឍសេដ្ឋកិច្ចនាពេលកន្លងទៅ។ ប៉ុន្តែ មានមតិចាត់ទុកថា នាបច្ចុប្បន្ន រាល់កត្តាដែលរួមចំណែកទៅក្នុងការធានាកំណើនសេដ្ឋកិច្ច នៅមាន កំហិតមួយចំនួន ខណៈដែលដំណោះស្រាយជំនះពុះពារនៅតែមានភាពអន់ ខ្សោយ។ សមាជិកសភាលោក Vu Tien Loc នៃខេត្ត Thai Binh បានចាត់ទុកថា៖

        “ជាមួយសន្ទុះកំណើននេះ ប្រសិនបើរដ្ឋាភិបាលបន្តកាត់បន្ថយបំណុល សាធារណៈចុះតិចជាង៥៥%នៃ GDP នោះ គឺកំណើនសេដ្ឋកិច្ចអាចកើនឡើង ខ្ពស់ថែមទៀតនាប៉ុន្មានឆ្នាំខាងមុខ។ នាបច្ចុប្បន្ន ប្រការគួរអោយព្រួយបារម្ភយ៉ាង ខ្លាំងបំផុតគឺល្បឿនកែទម្រង់រដ្ឋបាលមិនទាន់សម្រេចបាននូវលទ្ធផលដូចការរំពឹងទុកឡើយ អញ្ចឹងវាបានប៉ះពាល់ដល់យថាទស្សន៍អភិវឌ្ឍក្នុងរយៈពេលយូរអង្វែង នៃខឿនសេដ្ឋកិច្ច។ ការងារកែទម្រង់របៀបរបប ជួយសម្រួលដល់បែបបទរដ្ឋ បាល កែលម្អបរិយាកាសធ្វើអាជីវកម្មក្នុងឆ្នាំ២០១៨និងប៉ុន្មានខែដើមឆ្នាំ២០១៩ នេះ ទោះបីជាទទួលបានលទ្ធផលមួយចំនួនក្ដី ប៉ុន្តែមិនទាន់មានជំហានលោត ផ្លោះណាមួយឡើយ”។

        រដ្ឋមន្រ្តីក្រសួងផែនការនិងវិនិយោគលោក Nguyen Chi Dung ក៏បានទទួល ស្គាល់នូវបញ្ហាសេសសល់និងគុណវិបត្តិនៃខឿនសេដ្ឋកិច្ចនាបច្ចុប្បន្នដែលពាក់ព័ន្ធដល់ហេដ្ឋារចនាសម្ព័ន្ធអភិវឌ្ឍសេដ្ឋកិច្ច និងការផ្លាស់ប្ដូរថ្មីរូបសណ្ឋានកំណើន។ លោកបានសង្កត់ធ្ងន់ថា៖

        “ការជំនះពុះពារលើគុណវិបត្តិនេះត្រូវមានការគួបផ្សំរវាងដំណោះស្រាយ ក្នុងរយៈពេលខ្លីនិងរយៈពេលយូរអង្វែង។ ត្រូវមានការចូលរួមរបស់ប្រព័ន្ធ នយោបាយទាំងមូល ដែលក្នុងនោះមានតួនាទីនិងការទទួលខុសត្រូវរបស់បណ្ដា ក្រសួង ស្ថាប័ននិងតំបន់ ក៏ដូចជារបស់សមាជិកសភាក្នុងការអនុវត្តនិងការ ឃ្លាំមើលកម្មវិធី គោលនយោបាយនិងគម្រោងវិនិយោគ ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ