រដ្ឋសភាវៀតណាមពិភាក្សាអំពីគំរោងការណ៍អាកាសយានដ្ឋានអន្តរជាតិ Long Thanh
|
គំរោងការណ៍អាកាសយានដ្ឋានអន្តរជាតិ Long Thanh |
(VOV)_ បន្តរបៀបវារះ នៃសម័យប្រជុំ លើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី
១៣ នាថ្ងៃទី២៩ តុលា រដ្ឋសភាបានបន្តកិច្ចប្រជុំពេញអង្គ នៅសាលប្រជុំ។ បណ្ដាសមាជិក សមាជិកាសភាបានស្ដាប់របាយការណ៍របស់រដ្ឋមន្ត្រីក្រសួងគមនាគមន៍
និងដឹកជញ្ជូន លោក Dinh La Thang ស្ដីអំពីគំរោងការណ៍អាកាសយានដ្ឋានអន្តរជាតិ
Long Thanh និងស្ដាប់ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភាវៀតណាម លោក
Nguyen Van Giau ថ្លែងរបាយការណ៍ ពិនិត្យឡើងវិញនូវការផ្តួចផ្តើមគំនិតវិនិយោគ
កសាងគំរោងការណ៍អាកាសយានដ្ឋានអន្តរជាតិ Long Thanh។ រដ្ឋសភាក៏បានស្ដាប់
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មាធិការច្បាប់
លោក Phan Trung Ly ថ្លែងរបាយការណ៍អធិប្បាយ ទទួលយក និងកែទម្រង់គំរោង
ច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមនៃច្បាប់អាកាសចរណ៍ស៊ីវិលវៀតណាម និងពិ
ភាក្សានៅសាលប្រជុំ អំពីខ្លឹមសារមួយចំនួននៃគំរោងច្បាប់នេះ។ រដ្ឋសភាក៏បានពិ
ភាក្សាអំពីគំរោងច្បាប់ថវិការដ្ឋ (ធ្វើវិសោធនកម្ម) និងគំរោងច្បាប់សវនកម្មរដ្ឋ (ធ្វើ
វិសោធនកម្ម)៕