រដ្ឋសភាវៀតណាមពិភាក្សាអំពីគំរោងច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែត

(VOVWORLD) -បន្តរបៀបវារះសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី២៣វិច្ឆិកា នៅទីក្រុងហាណូយ សមាជិកសភាបានពិភាក្សាអំពីគំរោងច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែត មុនពេលពិនិត្យនិងអនុម័តក្នុងសម័យប្រជុំលើកទី៥ រដ្ឋសភា  នីតិកាលទី១៤។
រដ្ឋសភាវៀតណាមពិភាក្សាអំពីគំរោងច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែត - ảnh 1រដ្ឋសភាវៀតណាមពិភាក្សាអំពីគំរោងច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែត 

បន្តរបៀបវារះសម័យប្រជុំលើកទី៤ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នាព្រឹកថ្ងៃទី២៣វិច្ឆិកា នៅទីក្រុងហាណូយ សមាជិកសភាបានពិភាក្សាអំពីគំរោងច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែត មុនពេលពិនិត្យនិងអនុម័តក្នុងសម័យប្រជុំលើកទី៥ រដ្ឋសភា នីតិកាលទី១៤។

          សមាជិកសភាជាច្រើនបានចាត់ទុកថា៖ត្រូវចេញផ្សាយច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែតយ៉ាងឆាប់ៗ  ដើម្បី ឆ្លើយតបតម្រូវការអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ការពារអធិបតេយ្យភាព ផលប្រយោជន៍ និងសន្តិសុខជាតិ សិទ្ធិនិងផលប្រយោជន៍ត្រឹមត្រូវរបស់អង្គការ បុគ្គលដែលមានសកម្មភាពក្នុងវិស័យបណ្ដាញអ៊ីនធឺណែត។ លោក Trieu Tuan Hai សមាជិកសភាមណ្ឌលខេត្ត Lang Son បានអោយដឹងថា៖

          “ នាបច្ចុប្បន្ន វៀតណាមកំពុងស្ថិតនៅក្នុងចំណោមប្រទេសដែលរងការវាយប្រហារលើបណ្ដាញអ៊ីនធឺណែតច្រើនជាងគេលើពិភពលោក។ បណ្ដាអនុភាពអមិត្ត និងជនល្មើស បានប្រើប្រាស់បណ្ដាញអ៊ីនធឺណែត ដើម្បីអនុវត្តសកម្មភាពរំលោភសន្តិសុខជាតិ សណ្ដាប់ធ្នាប់សង្គម។ ដូច្នេះ ការកសាង អនុវត្តច្បាប់សន្តិសុខបណ្ដាញអ៊ីនធឺណែតគឺចាំបាច់ សមស្របជាមួយស្ថានភាពជាក់ស្ដែង នាបច្ចុប្បន្ន។”

          ក៏ក្នុងព្រឹកថ្ងៃដដែល រដ្ឋសភាបានអនុម័តទៅលើច្បាប់គ្រប់គ្រងបំណុលសាធារណះ (ធ្វើវិសោធនកម្ម)។ច្បាប់ នេះចូលជាធរមានចាប់ពីថ្ងៃទី១កក្កដាឆ្នាំ២០១៨៕

ប្រតិកម្មទៅវិញ

ផ្សេងៗ