រដ្ឋសភាវៀតណាមពិភាក្សាអំពីច្បាប់ស្ដីពីការបណ្ដុះបណ្ដាលវិជ្ជាជីវះ
|
សម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាម នីតិកាលទី១៣ |
(VOV)_បន្តសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាម នីតិកាលទី១៣ នាព្រឹកថ្ងៃទី៥ វិច្ឆិកា រដ្ឋសភាបានដំណើការកិច្ចប្រជុំពេញអង្គនៅសាលប្រជុំ ស្ដាប់សមាជិក
គណកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម
លោក Nguyen Hanh Phuc ថ្លែងរបាយការណ៍អំពីគំរោងច្បាប់ស្ដីពីការបោះឆ្នោត
សមាជិកសភា និងសមាជិកក្រុមប្រឹក្សាប្រជាជន។ ប្រធានគណៈកម្មាធិការច្បាប់នៃរដ្ឋសភា លោក Phan Trung Lys ថ្លែងរបាយការណ៍ពិនិត្យឡើងវិញគំរោងច្បាប់នេះ។
ក្នុងរបាយការណ៍ស្ដីពីគំរោងច្បាបបោះឆ្នោត សមាជិកសភា និងសមាជិកក្រុម
ប្រឹក្សារប្រជាជន លោក Nguyen Hanh Phuc បានលើកច្បាស់ថា៖ ច្បាប់ស្ដីពីការបោះ
ឆ្នោតជាច្បាប់សំខាន់ ដោយបានកំណត់អំពីសិទ្ធិបោះឆ្នោត ឈរឈ្មោះបោះឆ្នោតជា
សិទ្ធិ១ក្នុងចំណោមសិទ្ធិនយោបាយជាសារវ័ន្តរបស់ប្រជាពលរដ្ឋ ដែលបានកំណត់
ក្នុងរដ្ឋធម្មនុញ្ញ។ ដូច្នេះ ការកសាងច្បាប់នេះត្រូវធានាបានចរិតលក្ខណះប្រជាធិប
តេយ្យ សុក្រិតយន្តការបោះឆ្នោតសមាជិករដ្ឋសភា និងសមាជិកក្រុមប្រឹក្សារប្រជា
ជនគ្រប់ជាន់ថ្នាក់ …លៗ
ក៏ក្នុងព្រឹកថ្ងៃនេះដែរ រដ្ឋសភាក៏បានស្ដាប់ប្រធានគណៈកម្មាធិការវប្បធម៌ អប់រំ
យុវជន កុមារជំទង់ និងកុមារ នៃរដ្ឋសភា លោក Dao Trong Thi ថ្លែងរបាយការណ៍ស្ដី
ពីការបំភ្លឺ ទទួលនិងកែសម្រួលពង្រាងច្បាប់ធ្វើវិសោធនកម្ម បំពេញមាត្រាមួយចំនួន
នៃច្បាប់បណ្ដុះបណ្ដាលវិជ្ជាជីវះ…លៗ។ ស្ដីពីបញ្ហានេះ លោកស្រី Pham Thi Hai សមាជិកាសភា មណ្ឌល Dong Nai បានសង្កត់ធ្ងន់ថា៖
“ ស្ដីពីគោលដៅបណ្ដុះបណ្ដាលវិជ្ជាជីវះនៅគ្រប់ជាន់ថ្នាក់ ពង្រាងច្បាប់នេះ
ត្រូវបំពេញបន្ថែមផ្នែក មានស្មារតីស្នេហារជាតិ មនសិការអំពីនយោបាយ សិលធម៌
ការទទួលខុសត្រូវចំពោះមុខរបរ។ ពីព្រោះ តាមរយៈព្រឹត្តិការណ៍នាខែឧសភា ឆ្នាំ
២០១៤កន្លងទៅ នៅតំបន់មួយចំនួនបានសរអោយឃើញថា៖ មនសិការអំពីនយោ
បាយ ស្មារតីស្នេហារជាតិរបស់កម្មករមួយចំនួនមិនសមស្រប ត្រូវពួកអមិត្តឆ្លៀតយក
បង្កអស្ថិរភាព ជះឥទ្ធិពលមិនល្អទៅលើបរិយាកាសវិនិយោគ អាជីវកម្មនៅវៀតណាម។ ”
ក៏ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃនេះដែរ បណ្ដាសមាជិក សមាជិកាសភាបានផ្តល់មតិ
ចំពោះការរៀបចំនិងធ្វើសកម្មភាពរបស់មូលដ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវះ ការជួយ
ឧបត្ថម្ភចំណាយបណ្ដុះបណ្ដាលវិជ្ជាជីវះ…ជាដើម៕