|
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌វៀតណាមលោក Ha Hung Cuong បំភ្លឺរបាយការណ៍ស្ដីពីការងារយកមតិរបស់ប្រជាជនចំពោះសេចក្ដីព្រាងច្បាប់ព្រមហ្មទ័ណ្ឌ (ធ្វើវិសោធនកម្ម) |
(VOVworld) - នាថ្ងៃទី៣០ តុលា រដ្ឋសភាវៀតណាមបានពិភាគ្សាអំពីខ្លឹមសារមួយ
ចំនួនដែលមានការខ្វែងគំនិតនៃសេចក្ដីព្រាងក្របច្បាប់ព្រហ្មទ័ណ្ឌ (ធ្វើវិសោធនកម្ម)
។នៅសម័យប្រជុំថ្ងៃនេះ សមាជិកសមាជិការសភាភាគច្រើនបានឯកភាពចាត់ទុក
ថាក ក្រមច្បាប់ត្រូវបានធ្វើវិសោធនកម្មតាមស្មារតីកំណែទម្រង់យុត្តិធម៌ដោយលុប
ចោលការកាត់ទោសប្រហារជីវិតលើបទឧក្រិដ្ឋកម្មមួយចំនួន បង្កើនការផាកពិន័យ
ជាប្រាក់និងកែប្រែអ្នកទោសគ្មានឃុំខ្លួន។លោក Nguyen Lam Thanh សមាជិក
សភានៃខេត្ត Lang Son បានឲ្យដឹងថា៖
“ខ្ញុំស្នើរឲ្យបំពេញបន្ថែមមាត្រាថ្មីដែលកំណត់ទោសផលិត ជួញដូរ ប្រើប្រាស់ហួស
កំរិតសារធាតុជាតិគីមីបានហាមឃាត់ អន្តរាយក្នុងការដាំដុះ ចិញ្ចឹមសត្វ ទុករក្សា
និងកែច្នៃស្បៀងអាហារ។នេះជាវិធានការចំបាច់ណាស់សំដៅកែលំអរបរិយាកាស
ផលិតកម្ម ជាពិសេសគឺក្នុងដំណើរការសមាហរណកម្មអន្តរជាតិ”។
ក្នុងរយៈពេលកន្លងទៅប្រជាជនវៀតណាមចំនួន៧លាននាក់បានផ្ដល់យោបល់លើ
សេចក្ដីព្រាងក្រមច្បាប់ព្រហ្មទ័ណ្ឌ (ធ្វើវិសោធនកម្ម)នោះ។តាមការវាយតំលៃ រួម
របស់ប្រជាជន សេចក្ដីព្រាងក្រមច្បាប់បានបង្ហាញជាសារវ័ន្តនូវទស្សនៈថ្មីអំពី
កំណែទម្រង់យុត្តិធម៌ កសាងនីតិរដ្ឋសង្គមនិយម ការពារសិទ្ធិមនុស្សនិងសិទ្ធិពល
រដ្ឋផងដែរ៕