រដ្ឋសភាវៀតណាមពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គម


រដ្ឋសភាវៀតណាមពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គម - ảnh 1
រដ្ឋសភាវៀតណាមពិភាគ្សាអំពីស្ថានភាពសេដ្ឋកិច្ចសង្គម (Image: VNA)

(VOVworld)-  នាថ្ងៃទី ២ វិច្ឆិការ សម័យប្រជុំលើកទី​១០ រដ្ឋសភាវៀតណាម
 នីតិកាលទី ១៣ បានពិភាគ្សាអំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍
សេដ្ឋកិច្ច សង្គមឆ្នាំ ២០១៥ និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៦។
 បណ្ដា សមាជិកសមាជិការសភាបានវាយតំលៃខ្ពស់ចំពោះលទ្ធផលដែល
វៀតណាម ទទួលបានក្នុងឆ្នាំ ២០១៥។ ជាពិសេសព្យាករណ៍ថា៖ កំណើន
GDP ទទួលបាន ៦,៥% ។ នេះគឺជាកំរិត GDP ខ្ពស់បំផុតក្នុងឆ្នាំ ២០១៥ ដែល
លើសពីផែការ ដែលត្រូវបានដាក់ចេញ។ ស្តីពីការលំបាកសាកល្បងខាង
កំណើនសេដ្ឋកិច្ច លោក  Tran Ngoc Vinh សមាជិកសភាមណ្ឌល Hai Phong
 (ភាគខាងជើងវៀតណាម) បានលើកមតិថា៖

«ខ្ញុំស្នើរឲ្យរដ្ឋាភិបាលវិភាគធ្វើការវិភាគឲ្យបានស៊ីជម្រៅថែមទៀតបណ្ដា
កត្តាអស្ថិរភាពនៃខឿនសេដ្ឋកិច្ចលើកកំពស់សមត្ថភាពព្យាករណ៍និង
ប្រសិទ្ធភាពក្នុងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច។ ដោយឈរលើមូលដ្ឋាននោះ
យើងផ្តើមឡើងទិសដៅនិងវិធានការឲ្យបានសមស្របនាឆ្នាំ ២០១៦។
 រដ្ឋអំណាចក្នុងតំបន់គប្បីម្ចាស់ការអនុវត្តសកម្មថែមទៀតក្នុងការងារកែទម្រង់
រដ្ឋបាលប្រឆាំងនឹងអំពើពុករលួយ។”

        ស្តីពីការអភិវឌ្ឍន៍ក្រុមហ៊ុនក្នុងប្រទេសនិងការលើកកំពស់សមត្ថភាព
ប្រកួត ប្រជែងរបស់អង្គភាពអាជីវកម្មជាតិ លោក Nguyen Ngoc Hoa សមាជិក
សភា ទីក្រុងហូជីមិញ បានចាត់ទុកថា៖

«យើងគប្បីមានវិធានការអភិវឌ្ឍន៍ឲ្យបានឆាប់រហ័សនិងខ្លាំងក្លានូវបរិមាណ
ក្រុមហ៊ុននិងជួរអាជីវករ។ នេះគឺជាកំលាំងស្នូលដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនា
ពេលខាងមុខ។ យើងខំប្រឹងប្រែងនាំចំនួនក្រុមហ៊ុនវៀតណាមឡើងដល់ ២
លានក្រុមហ៊ុននា ៥ ឆ្នាំខាងមុខដែល​បច្ចុប្បន្ន មានត្រឹមតែក្រុមហ៊ុនចំនួន ៥០
 ម៉ឺន ប៉ុណ្ណោះ។  ទន្ទឹមនឹងនោះ យើងគប្បីបង្កើតឲ្យមានអង្គភាពអាជីវកម្ម
ទ្រង់ទ្រាយធំដោយមានបច្ចេកវិទ្យាខ្ពស់មានសមត្ថភាពរៀបចំនិងគ្រប់គ្រង
ទំនើបនៅគ្រប់សមាសភាពសេដ្ឋកិច្ច ផងដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ