រដ្ឋសភាវៀតណាមម្ចាស់ការនិងសកម្មអនុវត្តន៍សកម្មភាពកិច្ចការបរទេស

(VOVWORLD) - តាមប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha ក្នុងឆ្នាំកន្លងទៅ សកម្មភាពកិច្ចការបរទេសរបស់រដ្ឋសភា ទទួលបានលទ្ធផល សំខាន់ៗ រួមចំណែកបង្កើតសញ្ញាសម្គាល់ និងចំណុចភ្លឺក្នុងកិច្ចការបរទេសទូទៅ របស់ប្រទេសជាតិ។

រដ្ឋសភាវៀតណាមម្ចាស់ការនិងសកម្មអនុវត្តន៍សកម្មភាពកិច្ចការបរទេស - ảnh 1ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម លោក Vu Hai Ha។
(រូបថត៖ VNA)
គួរឲ្យកត់សម្គាល់ថា លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអញ្ជើញបំពេញធ្វើទស្សនកិច្ចទៅកាន់ប្រទេសដៃគូសំខាន់ៗ ដៃគូយុទ្ធសាស្ត្រ ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងមិត្តភក្តិប្រពៃណីនៅទាំងអាមេរិកឡាទីន និងអាហ្វ្រិក។ ជាក់ស្តែង កាលពីខែមេសាកន្លងទៅ លោកប្រធានរដ្ឋសភាបានទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅគុយបា ដោយបញ្ជាក់ឡើងវិញនូវចំណងសាមគ្គីភាព មិត្តភាពពិសេស និងទំនាក់ ទំនងគំរូដ៏ស្មោះត្រង់រវាងវៀតណាមនិងគុយបា។ បន្ទាប់មក ដំណើរទស្សនកិច្ចជាផ្លូវ ការនៅសាធារណរដ្ឋអាហ្សង់ទីន (ភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ) និងសាធារណរដ្ឋ អ៊ុយរូហ្គាយ (ភាពជាដៃគូមិត្តភាព និងសាមគ្គីភាពប្រពៃណី) គឺមានអត្ថន័យដ៏សែន សំខាន់នៅក្នុងតំបន់អាមេរិកខាងត្បូង រួមចំណែកនាំទំនាក់ទំនងរវាងវៀតណាមជាមួយ តំបន់នេះកាន់តែរីកចម្រើន។
ចំពោះប្រទេសជិតខាង លោកប្រធានរដ្ឋសភា Vuong Dinh Hue បានអញ្ជើញ ទៅបំពេញទស្សនកិច្ច និងធ្វើការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលរួមកិច្ចប្រជុំកំពូលលើកដំបូងរវាងរដ្ឋសភានៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀត ណាម; បំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រថៃ។ ក្រៅពីនោះ លោកប្រធានរដ្ឋសភាក៏បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅ បង់ក្លាដែស និងប៊ុលហ្គារីផងដែរ។
ចំណែកវេទិកាពហុភាគីវិញ លោកប្រធានរដ្ឋសភាបានចូលរួមមហាសន្និបាត AIPA លើកទី ៤៤ នៅប្រទេសឥណ្ឌូនេស៊ី។ សកម្មភាពកិច្ចការបរទេសដ៏សំខាន់មួយ កាលពីឆ្នាំមុនគឺសន្និសីទសមាជិកសភាវ័យក្មេងសកលលើកទី៩ ដែលរដ្ឋសភាវៀត ណាមធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យ តាមនោះបានបញ្ជាក់ពីការចូលរួមយ៉ាង សកម្ម ម្ចាស់ការ និងប្រកបដោយការទទួលខុសត្រូវរបស់វៀតណាមក្នុងសហភាពអន្តរ សភា (IPU)។
អំពីអាទិភាពនៃសកម្មភាពកិច្ចការបរទេសក្នុងឆ្នាំនេះ ប្រធានគណៈកម្មាធិការកិច្ច ការបរទេសនៃរដ្ឋសភា លោក Vu Hai Ha បានឲ្យដឹងថា សកម្មភាពកិច្ចការបរទេស របស់រដ្ឋសភាគួរតែអនុវត្តន៍យ៉ាងសកម្ម និងម្ចាស់ការនូវក្របខ័ណ្ឌទំនាក់ទំនងជាមួយ ដៃគូសំខាន់ៗជាច្រើនរបស់វៀតណាម ដែលបានបង្កើតឡើងកាលពីឆ្នាំមុន ដើម្បីធានា បាននូវបរិយាកាសសន្តិភាព និងស្ថិរភាព ដើម្បីបម្រើដល់ការអភិវឌ្ឍរបស់ប្រទេស ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ