រដ្ឋសភាវៀតណាមមានតួនាទីសំខាន់ចំពោះការអភិវឌ្ឍន៍សិទ្ធិមនុស្ស
|
រដ្ឋសភាវៀតណាមមានតួនាទីសំខាន់ចំពោះការអភិវឌ្ឍន៍សិទ្ធិមនុស្ស (dangcongsan.vn) |
Vovworld-ក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរជាតិ(ទី១០ធ្នូ) នារសៀលថ្ងៃទី១០
ធ្នូនៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភានិងកម្មវិធី
អភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានសហការរៀបចំសន្និសីទដោយ
ប្រធានបទ បណ្ដាអនុសញ្ញាអន្តរជាតិនិងច្បាប់វៀតណាមស្ដិពីសិទ្ធិមនុស្ស។
សន្និសីទបានប្រមូលផ្ដុំពិភាគ្សាទៅលើបណ្ដាអនុសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស
ដែលវៀតណាមជាសមាជិកក៏ដូចជាតួនាទីរបស់រដ្ឋសភាក្នុងការលើកដម្កើង
ការពារនិងជំរុញសិទ្ធិមនុស្ស។ បណ្ដាដំណាងបានវាយតំលៃខ្ពស់ការដែលរដ្ឋ
សភាអនុម័តលើរដ្ឋធម្មនុញ្ញឆ្នាំ២០១៣និងអនុម័តលើអនុសញ្ញាស្នូលចំនួន២។
ប្រការនេះបង្ហាញនូវកិច្ចសន្យានយោបាយដ៏ខ្លាំងក្លារបស់វៀតណាមក្នុងការ
ការពារធានាសិទ្ធិមនុស្ស។ លោក Hoang Van Nghia អនុប្រធានវិទ្យាស្ថានស្រាវ
ជ្រាវសិទ្ធិមនុស្ស សាលាសភាបណ្ឌិតនយោបាយជាតិហូជីមិញបានចាត់ទុកថា៖
“តួនាទីរបស់រដ្ឋសភាដ៏សែនសំខាន់ក្នុងការមិនត្រឹមតែតាក់តែងច្បាប់ឃ្លាំ
មើលការអនុវត្តច្បាប់ប៉ុណ្ណោះទេ ថែមទាំងឧទ្ទេសនាមអនុវត្តវិធានការទាក់ទង
ផ្អែកលើសិទ្ធិក្នុងដំណើរការអភិវឌ្ឍន៍ក្នុងដំណើរការអនុម័តគោលនយោបាយ
ពង្រាងច្បាប់ក៏ដូចជាឃ្លាំមើលការអនុវត្តនោះ។”
នៅសន្និសីទនេះដែរ លោកស្រី Pratibha Mehta អ្នកសម្រុះសម្រួល អង្គការ
សហប្រជាជាតិប្រចាំនៅវៀតណាមបានឲ្យដឹងថា ក្នុងរបាយការពិនិត្យប្រចាំទូទៅ
(UPR) ឆ្នាំ២០១៤ វៀតណាមបានយល់ព្រមសំណើរជាច្រើនរួមមានការចូលរួម
សមាហរណកម្មយ៉ាងខ្លាំងក្លាទៅលើរបបអន្តរជាតិស្ដីពីសិទ្ធិមនុស្ស ការពារនិង
ធានាសិទ្ធិសេរីភាពខាងសារព័ត៌មានខាងនិយាយស្ដីជាដើម។ លោកស្រីបាន
ចាត់ទុកថា រដ្ឋសភាវៀតណាមមានតួនាទីសំខាន់ចំពោះការអភិវឌ្ឍន៍បណ្ដាសិទ្ធិ
មនុស្ស។ហេតុនេះហើយរដ្ឋសភាត្រូវចូលរួមជាមួយរដ្ឋាភិបាលក្នុងដំណើរការ
កសាងផែនការសកម្មភាពដើម្បីអនុវត្តសំណើរនេះ៕