រដ្ឋសភាវៀត​ណាមមាន​បំណងចង់​បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាក់ស្ដែង ប្រកបដោយ​ប្រសិទ្ធ​ភាព​ជាមួយ​សហព័ន្ធ​រុស្ស៊ី

(VOVWORLD) - មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យមានលក្ខណៈជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ជាពិសេសលើវិស័យដូចជា កសិកម្ម រុក្ខកម្ម ជលផល និងស្បៀងអាហារ។
រដ្ឋសភាវៀត​ណាមមាន​បំណងចង់​បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ជាក់ស្ដែង ប្រកបដោយ​ប្រសិទ្ធ​ភាព​ជាមួយ​សហព័ន្ធ​រុស្ស៊ី - ảnh 1ទិដ្ឋភាពនៃជំនួប

នារសៀលថ្ងៃទី១៧ កុម្ភៈ នៅទីក្រុងហាណូយ អញ្ជើញទទួលជួបលោក Andrey Yatskin អនុប្រធានទី១ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី ប្រធានក្រុមសហប្រតិបត្តិការជាមួយរដ្ឋសភាវៀតណាមនៃក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ច និងធ្វើការនៅទី វៀតណាម ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា សហព័ន្ធរុស្ស៊ីគឺជាដៃគូសំខាន់ និងជាអាទិភាពបំផុតក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។ រដ្ឋសភាវៀតណាមមានបំណងបន្តកិច្ចសហប្រតិបតិ្តការជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាពជាមួយសហព័ន្ធរុស្ស៊ីលើគ្រប់វិស័យដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ។

ក្នុងជំនួបនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងអនុប្រធានទី១ ក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី លោក Andrey Yatskin បានឯកភាពសម្រេចរួចរាល់នាពេលឆាប់ៗ លើសេចក្តីព្រាងច្បាប់ ដើម្បីចុះហត្ថលេខាឡើងវិញនូវកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងក្រុមប្រឹក្សាសហព័ន្ធរុស្ស៊ី។ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យមានលក្ខណៈជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ជាពិសេសលើវិស័យដូចជា កសិកម្ម រុក្ខកម្ម ជលផល និងស្បៀងអាហារ។ ក្រៅពីនេះ ភាគីទាំងពីរបានឯកភាពបើកផ្លូវហោះហើរឡើងវិញក្នុងពេលឆាប់ៗនេះ បន្ទាប់ពីជំងឺរាតត្បាត កូវីដ ១៩ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ លើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីបំពេញតម្រូវការរបស់វិនិយោគិន និងសហគ្រាស និងប្រជាពលរដ្ឋនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ