រដ្ឋសភាវៀតណាម-ឡាវ-កម្ពុជា ផ្តល់អនុសាសន៍ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍

(VOVWORLD) - នាថ្ងៃទី ២១ តុលា គណៈប្រតិភូរដ្ឋសភាវៀតណាម-ឡាវ-កម្ពុជា បានបញ្ចប់ដំណើរទស្សនកិច្ចពិនិត្យដីជាក់ស្ដែងនៅតាមមូលដ្ឋានានាក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍វៀតណាម-ឡាវ-កម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលា។ នេះជាដំណើរពិនិត្យរួមលើកដំបូងរវាងរដ្ឋសភានៃប្រទេសទាំងបី។

រដ្ឋសភាវៀតណាម-ឡាវ-កម្ពុជា ផ្តល់អនុសាសន៍ជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ - ảnh 1គណៈប្រតិភូរដ្ឋសភានៃប្រទេសចំនួនបី កម្ពុជា ឡាវ និងវៀតណាម ថតរូបអនុស្សាវរីយ៍។ រូបថត៖ VOV

គណៈប្រតិភូបានជួបជាមួយតំណាងខេត្តចំនួន ១២ នៅតំបន់ត្រីកោណអភិវឌ្ឍន៍នៃប្រទេសទាំងបី ហើយបានទៅទស្សនាគម្រោងអភិវឌ្ឍន៍មួយចំនួន នៃប្រទេសទាំងបី។

គណៈប្រតិភូរដ្ឋសភាវៀតណាម-ឡាវ-កម្ពុជា បានដាក់ចេញនូវអនុសាសន៍ និងដំណោះស្រាយចំនួន៩ ក្នុងនោះមានការលើកទឹកចិត្តស្ថាប័ននីតិបញ្ញត្តិកម្ពុជា-ឡាវ-វៀតណាម (CLV) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សុខាភិបាល ទេសចរណ៍ អប់រំនិងបណ្តុះបណ្តាល... ; ស្នើឲ្យរដ្ឋាភិបាលនៃបណ្តាប្រទេស CLV បន្តរួមបញ្ចូលគោលដៅអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍ទៅក្នុងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ និងមូលដ្ឋាន ដោយផ្ដល់អាទិភាពដល់ការបែងចែកធនធានថវិកាជាតិ; ផ្តល់អនុសាសន៍ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់តំបន់ព្រំដែននៃប្រទេស CLV ដូចអាទិភាពចម្បងសំដៅជួយសម្រួលដល់សកម្មភាពពាណិជ្ជកម្មឆ្លងដែន និងការផ្លាស់ប្តូរប្រជាជនជាមួយប្រជាជន។ លើសពីនេះ គណៈប្រតិភូក៏បានផ្ដល់អនុសាសន៍ អភិវឌ្ឍន៍ច្រករបៀងអភិរក្សជីវចម្រុះនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍; ស្នើឱ្យរដ្ឋាភិបាលនៃប្រទេស CLV បន្តសហការក្នុងការស្វែងរក និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនវៀតណាម ដែលបានពលីក្នុងសង្គ្រាមដណ្ដើមឯករាជ្យ និងរំដោះជាតិនៅលើដែនដីនៃប្រទេសទាំងបីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ