រដ្ឋសភាវៀតណាមអនុម័តលើច្បាប់លំនៅឋាន (ធ្វើវិសោធនកម្ម) ច្បាប់ធនធានទឹក (ធ្វើវិសោធនកម្ម)

(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៥ នាថ្ងៃទី២៧ វិច្ឆិកា នៅទីក្រុងហាណូយ រដ្ឋសភាវៀតណាមបានបោះឆ្នោតអនុម័តលើច្បាប់លំនៅឋាន (ធ្វើវិសោធនកម្ម); ច្បាប់ស្តីពីធនធានទឹក (ធ្វើវិសោធនកម្ម)។
រដ្ឋសភាវៀតណាមអនុម័តលើច្បាប់លំនៅឋាន (ធ្វើវិសោធនកម្ម) ច្បាប់ធនធានទឹក (ធ្វើវិសោធនកម្ម) - ảnh 1រដ្ឋសភាវៀតណាមបោះឆ្នោតអនុម័តលើច្បាប់លំនៅឋាន (ធ្វើវិសោធនកម្ម)។
(រូបថត៖ dangcongsan.vn)
សេចក្តីព្រាងច្បាប់ស្តីពីលំនៅឋាន (ធ្វើវិសោធនកម្ម) ចែងថា អគ្គសហព័ន្ធការងារ វៀតណាមជាស្ថាប័នដែលទទួលបន្ទុកការវិនិយោគ សាងសង់លំនៅដ្ឋានសង្គម សម្រាប់កម្មករនិងពលករជួល ដើម្បីបំពេញបន្ថែមធនធានវិនិយោគអភិវឌ្ឍន៍លំនៅ ដ្ឋានសង្គម។ តាមនោះ លើកកម្ពស់តួនាទី និងការទទួលខុសត្រូវរបស់អគ្គសហព័ន្ធ ការងារវៀតណាមក្នុងការថែទាំ ធានាសុខុមាលភាពសង្គម ជាពិសេសសិទ្ធិទទួលបាន លំនៅដ្ឋាន ក៏ដូចជាលើកកំពស់គុណភាពជីវភាពរបស់កម្មករនិងពលករផងដែរ។
សេចក្តីព្រាងច្បាប់ស្តីពីធនធានទឹក (ធ្វើវិសោធនកម្ម) ត្រូវបានពិនិត្យ បំពេញ បន្ថែម និងកែសម្រួលជាមួយបទប្បញ្ញត្តិស្តីពីការផ្តល់អាទិភាពដល់ការវិនិយោគលើការ ស្រាវជ្រាវ ការរុករក ការធ្វើអាជីវកម្មប្រភពទឹក និងការស្តុកទុកទឹក; មានគោល នយោបាយអនុគ្រោះសម្រាប់គម្រោងវិនិយោគធ្វើអាជីវកម្មទឹកសម្រាប់ជីវភាពប្រចាំថ្ងៃ និងផលិតកម្មសម្រាប់ប្រជាជននៅតំបន់ដែលខ្វះខាតទឹកសាប តំបន់ជនជាតិភាគតិច តំបន់ព្រៃភ្នំ តំបន់ព្រំដែន និងកោះសមុទ្រ; លើកទឹកចិត្តសកម្មភាពស្តុកទុកទឹក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ