រដ្ឋសភាវៀតណាមអនុម័តលើផែនការមេអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនរួម ជាតិភាគតិច គោលដៅនៃផែនការមេពោលខាងលើ គឺដល់ឆ្នាំ២០២៥ ប្រាក់ចំណូលជា មធ្យមរបស់ជនរួមជាតិភាគតិចនឹងកើនទតំបន់ព្រៃភ្នំ និងតំបន់មានលក្ខណៈលំបាកពិសេស

(VOVWORLD) - គោលដៅនៃផែនការមេពោលខាងលើ គឺដល់ឆ្នាំ២០២៥ ប្រាក់ចំណូលជា មធ្យមរបស់ជនរួមជាតិភាគតិចនឹងកើនទ្វេដងបើធៀបនឹងឆ្នាំ២០២០។ អត្រា គ្រួសារក្រីក្រត្រូវបានកាត់បន្ថយជាង៣% ឃុំទាំង១០០%មានផ្លូវរថយន្តទៅកាន់ កណ្ដាលឃុំ សាលារៀន ថ្នាក់រៀននិងគីលានដ្ឋានទាំង១០០%ត្រូវបានកសាង យ៉ាងរឹងមាំហើយប្រើប្រាស់បណ្ដាញថាមពលអគ្គីសនីជាតិ។
រដ្ឋសភាវៀតណាមអនុម័តលើផែនការមេអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនរួម ជាតិភាគតិច គោលដៅនៃផែនការមេពោលខាងលើ គឺដល់ឆ្នាំ២០២៥ ប្រាក់ចំណូលជា មធ្យមរបស់ជនរួមជាតិភាគតិចនឹងកើនទតំបន់ព្រៃភ្នំ និងតំបន់មានលក្ខណៈលំបាកពិសេស - ảnh 1បណ្ដាសមាជិកសភាចុចប៊ូតុងបោះឆ្នោត (រូបថត៖ quochoi.vn) 

  បន្តសម័យប្រជុំលើកទី៨ រដ្ឋសភាវៀតណាមនីតិកាលទី១៤ នារសៀលថ្ងៃ ទី១៨ ខែវិច្ឆិកា អង្គប្រជុំបានបោះឆ្នោតអនុម័តលើផែនការមេអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅតំបន់ជនរួមជាតិភាគតិច តំបន់ព្រៃភ្នំ និងតំបន់មានលក្ខណៈលំបាក ពិសេស។ ថ្លែងសេចក្ដីសម្រេចចិត្តអនុម័តលើផែនការនេះ អនុប្រធានគណៈកម្ម ការច្បាប់ និងជាអគ្គលេខាធិការរងនៃរដ្ឋសភាលោក Hoang Thanh Tung បាន អះអាងថា៖

“គោលដៅទូទៅនោះគឺពង្រីកសក្ដានុភាព ឧត្តមភាពនៃបណ្ដាតំបន់ សំដៅ ផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ធានាសន្តិសុខសង្គម កាត់បន្ថយ ភាពក្រីក្រប្រកបដោយលឿននិងចីរភាព អភិវឌ្ឍគ្រប់ជ្រុងជ្រោយនូវវិស័យអប់រំ បណ្ដុះបណ្ដាល សុខាភិបាល វប្បធម៌ លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន លើកកំពស់គុណភាព បរិមាណជួរកម្មាភិបាល មន្ត្រីរដ្ឋការ និយោជិត ពលករ ដែលជាជនជាតិភាគតិច។ ទន្ទឹមនឹងនោះ អភិរក្ស ពង្រីកអត្តសញ្ញាណវប្បធម៌ ដ៏ល្អប្រសើររបស់បណ្ដាជនជាតិភាគតិច ដោយផ្សាភ្ជាប់នឹងការលុបចោលទំនៀម ទំលាប់ហួសសម័យ អនុវត្តសមភាពភេទ ហើយដោះស្រាយបញ្ហាចាំបាច់នានា ចំពោះនារីនិងកុមារ រក្សារឹងមាំនូវសន្តិសុខនយោបាយ សណ្ដាប់ធ្នាប់ សុវត្ថិភាព សង្គម ធានាសន្តិសុខព្រំដែនជាតិ ពង្រឹងនិងពង្រីកផែនមហាសាមគ្គីជនជាតិទាំង មូល លើកកំពស់ជំនឿជឿជាក់របស់ជនរួមជាតិភាគតិចចំពោះបក្សនិងរដ្ឋ”។

គោលដៅនៃផែនការមេពោលខាងលើ គឺដល់ឆ្នាំ២០២៥ ប្រាក់ចំណូលជា មធ្យមរបស់ជនរួមជាតិភាគតិចនឹងកើនទ្វេដងបើធៀបនឹងឆ្នាំ២០២០។ អត្រា គ្រួសារក្រីក្រត្រូវបានកាត់បន្ថយជាង៣% ឃុំទាំង១០០%មានផ្លូវរថយន្តទៅកាន់ កណ្ដាលឃុំ សាលារៀន ថ្នាក់រៀននិងគីលានដ្ឋានទាំង១០០%ត្រូវបានកសាង យ៉ាងរឹងមាំហើយប្រើប្រាស់បណ្ដាញថាមពលអគ្គីសនីជាតិ។ ដល់ឆ្នាំ២០៣០ ប្រាក់ចំណូលជាមធ្យមរបស់ជនរួមជាតិភាគតិចស្មើនឹង១/២ប្រាក់ចំណូលជា មធ្យមនៃប្រទេសទាំងមូល ។ អត្រាគ្រួសារក្រីក្រថយចុះតិចជាង១០%។ ឃុំជន ជាតិភាគតិចចំនួន៧០%សម្រេចបានបទដ្ឋានជនបទថ្មី ហើយសម្រេចជាស្ថាពរ នូវគោលដៅដែលបានដាក់ចេញក្នុងកម្មវិធីគោលដៅជាតិស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពដល់ឆ្នាំ២០៣០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ